CamNews

តារា 

តារាម៉ូដែលម្នាក់ ទទួលបានការកោតសរសើរយ៉ាងលើសលប់ ក្រោយនិយាយពាក្យតែ ២ ទៅ ៣ ម៉ាត់សោះ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងជនជាតិចិន ហើយក៏ជាតារាម៉ូដែលម្នាក់ដែរ នាងមានឈ្មោះថា Yang Mi ត្រូវទៅបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្នុងការចូលរួមក្នុងព្រឹត្តិការណ៍មួយ នៅក្នុងទីក្រុង Fuzhou កាលពីពេលថ្មីៗនេះ ។ 

នាងត្រូវបានអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយពី មើលទៅ Yang Mi ហាក់បីដូចជាស្លេកស្លាំង និងមានសុខភាពទន់ខ្សោយខ្លាំងណាស់ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ  Asian E-News Portal បានឲ្យដឹងថា តារាស្រី Yang Mi មានជំងឺផ្តាសាយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នាងនៅតែមិនភ្លេចចំពោះការបំពេញកាតព្វកិច្ចរបស់នាងឡើយ ហើយនាងក៏បានថ្លែងអំណរគុណដលក្រុមអ្នកគាំទ្ររបស់នាង ដែលបានសម្តែងនូវក្តីព្រួយបារម្ភផងដែរ ។  

បន្ទាប់ពីទទួលបាននូវការថ្លែងអំណរគុណពី តារាស្រី Yang Mi ហើយក្រុមអ្នកគាំទ្របានកោតសរសើរនាងថា ពិតជាមនុស្សមានសុជីវធម៌មែន ដូច្នេះហើយទើបនាងសាកសមជាតារាស្រីដែលទទួលតំណែងជាតារាម៉ូដែល ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop