CamNews

តារា 

សុគន្ធ នីសា ត្រូវ Fan ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល ដល់​ក្នុង​ផ្ទះ​នៅ​ថ្ងៃ​ខួប​កំណើត

(ភ្នំពេញ)៖ តារាចម្រៀងរបស់ផលិតកម្ម ហង្សមាស កញ្ញា សុគន្ធ នីសា បានបង្ហាញ​អា​រម្ម​ណ៍​​សប្បាយរីករាយ និងរំភើបយ៉ាងខ្លាំង ខណៈឃើញអ្នកគាំទ្រ បានរៀប​ធ្វើពិធីខួបកំណើតឲ្យនាងដល់ផ្ទះ យ៉ាងពិសេសកាលពីថ្ងៃទី២៨ ខែមេសា ម្សិលមិញ នេះ។

តាមរយៈការបង្ហោះរូបភាព ២ទៅ៣សន្លឹក ដែលត្រូវបានបង្ហាញនៅលើបណ្តាញ ស​ង្គមហ្វេសរបស់តារាចម្រៀង ដ៏មានប្រជាប្រិយ កញ្ញា សុគន្ធ នីសា នាឱកាសថ្ងៃខួប​កំ​ណើ​ត ដែ​លមានវត្តមានមិត្តភក្តិ អ្នកគាំទ្រឈរថត ជាមួយនោះ គេសង្កេតឃើញ តារាចម្រៀងរូបនេះ ហាក់មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានទឹកមុខសប្បាយឥតឧបមា ស្ទើរតែនិយាយមិនចេញ ព្រោះអ្វីដែល Fan របស់នាង ធ្វើឲ្យពេលនេះ គឺនាងពុំបានដឹងខ្លួនមុន ទាល់តែ​សោះ ​ដូច្នេះទើបធ្វើឲ្យនាងមានការភ្ញាក់ផ្អើល ហើយថែមទាំងញញឹម បិតមាត់មិនជិតទៀតផង។

ជាមួយគ្នានេះដែរ ក្រៅពីអរគុណដល់ Fan អ្នកគាំទ្រហើយនោះ សុគន្ធ នីសា ក៏បា​នធ្វើ​ការ​បួងសួង និងផ្លុំពន្លត់ទៀត ដោយអារម្មណ៍រំភើបបំផុត។ នេះជាខួបកំណើ​តគម្រប់​អាយុ របស់​តារាចម្រៀង​ សុគន្ធ នីសា ឈានចូល៣៤ឆ្នាំ នា​ឆ្នាំថ្មីនេះ។ ក្នុងឱកាសនៃថ្ងៃខួបកំណើត របស់តារាចម្រៀងស្រីល្បីឈ្មោះ លំដាប់កំពូលរបស់ផលិតកម្ម ហង្សមាស កញ្ញា សុគន្ធ នីសា នេះ​ ក៏មានការ Comment ជូនពរយ៉ាងព្រោងព្រាត ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sokun nisa