CamNews

តារា 

នាង Angelica បង្អួតកូនប្រុសភ្លោះ ២ នាក់ គួរឲ្យស្រលាញ់ណាស់

ព័ត៌មានកំសាន្ត ៖ តារាសម្តែងអ្នកនាង Angelica Lee ដែលមានវ័យ ៤០ ឆ្នាំ និងប្តីរបស់នាង គឺលោក Oxide Pang មានវ័យ ៥០ បានធ្វើការចែករំលែករូបថតកូនប្រុសភ្លោះទាំង ២ របស់ពួកគេ កាលពីថ្ងៃចន្ទ សប្តាហ៍មុន ។ 

ដោយយោងតាមរបាយការណ៍ពីគណនី Weibo បានឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះ បានចែករំលែករូបថតកូនៗរបស់ពួកគេ ដោយភ្ជាប់មកជាមួយ និងចំណងជើងថា "មើលទៅពួកគេហាក់បីដូចជាគេងលក់ស្រួលខ្លាំងណាស់" ។ 

អ្នកនាង Angelica Lee ថែមទាំងបានបង្ហាញឈ្មោះប្រាប់មហាជន របស់កូនប្រុសទាំង ២ ថា កូន Jiyun និង Ziran បានកើតនៅក្នុងទីក្រុង Kuala Lumpur ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop