CamNews

តារា 

Arsenal ក៏ស្វាគមន៍កីឡាករថ្មីពី Real Madrid ដែរ

ទីបំផុតក្រុមកាំភ្លើងធំ Arsenal ក្នុងក្របខណ្ឌ English Premier League បានបញ្ចេញទឹកប្រាក់
ទិញកីឡាករថ្មី ហើយថ្លៃបានមួយនឹងគេហើយ ។ ការទិញកីឡាករថ្មី ជាមួយនិងតំលៃថ្លៃនេះ
ធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលជាខ្លាំង ។

Star saviour: Ozil has joined Arsenal for a club-record £40million fee

Mesut Ozil គឺជាកីឡាករក្នុងក្តីស្រមៃរបស់ Arsene Wenger ដែលគាត់ ចង់យកមកលេងនៅ
Arsenal ជាខ្លាំង ហើយថ្ងៃនេះគាត់ បានសម្រេចបំណងគាត់ហើយ ។ Mesut Ozil គឺជាកីឡាករ
របស់ក្រុម Real Madrid ផ្ទេរមកចូល Arsenal ក្នុងតំលៃ ៤២,៥ លានផោន ។

Dream 48 hours: Arsene Wenger, here celebrating during the win over Spurs, has now signed Mesut Ozil

Mesut Ozil គឺជាកីឡាករសញ្ជាតិ អាលឺម៉ង់ ដែលលេងអោយក្លឹប Real Madrid បាន ១៥៨ ដង
ក្នុងរយៈពេល ៣ ឆ្នាំ ។ ទស្សនិកជន និងអ្នកគាំទ្ររបស់ក្រុមកាំភ្លើងធំ Arsenal សង្ឃឹមថាលោក
Arsene Wenger នឹងធ្វើអោយក្រុម Arsenal រីកចំរើនជាងមុន ជាមួយនិងកីឡាករថ្មី Mesut Ozil ៕

Fanatic: Arsenal fans show their support for Ozil outside their training ground in Colney



ដោយ ៖ កុសល
ប្រភព ៖ dailymail 


Tags: arsenal real madrid ozil football star