CamNews

កីឡាអន្តរជាតិ 

លទ្ធផល​ស្មើ ២-២ ទល់​នឹង Arsenal យប់​មិញ អាច​បាត់​មុខ Man City ពី Champions រដូវ​កាល​ក្រោយ (Video)

(ក្រុងឡុងដ)៖ ការបាត់បង់៣ពិន្ទុក្នុងទឹកដីយប់មិញនេះក្នុង Premier League ពេលត្រូវបានក្រុមភ្ញៀវកាំភ្លើងធំ Arsenal វាយបកតាមស្មើវិញ ២-២ វិញនៅនាទីចុងម៉ោង អាចធ្វើឲ្យក្រុមលេខ២ឆ្នាំទៅមេឃខៀវ Manchester City ប្រឈមទៅនឹងអត់បានលេងក្នុងក្របខណ្ឌធំ UEFA Champions League រដូវកាលក្រោយ ប្រសិនបើមិនបញ្ចប់ទៅ ដោយលេខ៤ទេនោះ ។

សារព័ត៌មាន BBC បានផ្សាយថា ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិឈីលី Manuel Pellegrini នោះបាន បញ្ចប់សប្តាហ៍ទី៣៧របស់ខ្លួន ដោយបានត្រឹម១ពិន្ទុនៅកីឡដ្ឋាន Etihad ដោយមាន៦៥ពិន្ទុ ឈរនៅលេខ៤ គ្រាដែល Manchester United តាមពីក្រោយមាន៦៣ពិន្ទុ ឈរនៅលេខ៥ និងនៅសល់១ប្រកួតក្នុងដៃទៀត ដោយត្រូវជួបក្រុម ម្ចាស់ផ្ទះញញួរធំ West Ham United នៅរាត្រីថ្ងៃស្អែកបញ្ចប់សប្តាហ៍ទី៣៧របស់គេ ។

ការចាប់ផ្តើមលេងបានតែ៨នាទីដំបូងពីជំនួបដ៏តានតឹងរវាងក្រុមខ្លាំងទាំងពីរ កីឡាករខ្សែប្រយុទ្ធ Sergio Aguero បាន បំប៉ោងសំណាញ់ទីគ្រាប់នាំមុខឲ្យមេឃខៀវ មុនពេលត្រឹម២នាទីប៉ុណ្ណោះ កីឡាករខ្សែប្រយុទ្ធរបស់ជម្រើសជាតិបារាំង Olivier Giroud បានជួយឲ្យកាំភ្លើងធំតាមបានស្មើវិញបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ ជាបណ្តោះអាសន្ន មុនវគ្គទី២ បន្តរកបានម្នាក១គ្រាប់ទៀតដូចគ្នានៅនាទីទី៥១ ដោយកីឡាករ Kevin de Bruyne តែត្រូវបាន Alexis Sanchez ស៊ុតគ្រាប់តាមស្មើវិញនៅនាទីទី៦៨ រហូតដល់បញ្ចប់ការប្រកួតពេញម៉ោង ។

១ប្រកួតចុងក្រោយរបស់ Man City ត្រូវជួបក្រុមម្ចាស់ផ្ទះហ្វូងក្ងាន Swansea City គ្រាដែល Arsenal ត្រៀមស្វាគន៍ ក្រុមបាតតារាង Aston Villa នៅរាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ដូចៗគ្នាទាំង១០ប្រកួតបញ្ចប់សប្តាហ៍ទី៣៨ នៃ Premier League រដូវកាលឆ្នាំ២០១៥-២០១៦ ៕




ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Arsenal