CamNews

តារា 

នារីៗមានសង្ឃឹមហើយ!! តារាល្បីលោក Great Warintorn ប្រកាសនៅលីវ

ថៃ ៖ លោក Great Warintorn បានបង្ហើបប្រាប់មហាជនថា ខ្លួននៅមិនទាន់មានគូនៅឡើយទេ ប៉ុន្តែលោកក៏មិនទាន់ដឹងដែរថា ពេលណាទើបមានមិត្តស្រីនឹងគេនោះទេ ។ ក្នុងពេលនេះ គាត់ចង់ផ្តោតលើការងារនិងក្រុមគ្រួសារជាមុនសិន ប្រសិនបើលោកមានសង្សារពិតមែន មនុស្សស្រីម្នាក់នោះត្រូវតែយល់ចិត្តលោកដូចគ្នា ។ ដោយសារតែបញ្ហានេះហើយ ទើបលោកមិនទាន់បានរកឃើញអ្នកត្រូវចិត្តនៅឡើយ។ 


តារាសម្តែងវ័យ ៣២ ឆ្នាំរូបនេះនិយាយថា ខ្លួនពិតជាមានអារម្មណ៍ថា ឯកោខ្លះដែរ ប៉ុន្តែមិត្តភក្តិជិតដិតរបស់លោកគឺ Boy Pakorn មិនបានណែនាំស្រីណាម្នាក់ឲ្យលោកស្គាល់នោះទេ ទាំងដែលមិត្តរបស់ខ្លួនបាននិយាយជាមួយនឹងស្រីៗជាច្រើន ប៉ុន្តែស្រីទាំងអស់នោះគឺគ្រាន់តែជាមិត្តនោះទេ ។ 

Great Warintorn បន្ថែមទៀតថា ប្រសិនបើមានមិត្តស្រីពិតមែន ខ្លួននឹងបង្ហាញជាសាធារណៈយ៉ាងពិតប្រាកដ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Great Warintorn James Jirayu Boy Parkorn