CamNews

តារា 

អតីតតារាស្រី ហុងកុង កោរសក់បួស ក្នុងវ័យ ៥២ ឆ្នាំ

តារាសម្ដែងហុងកុងនាង Idy Chan បានបួសក្នុងបុព្វហេតុចង់រៀនសូត្រតាមធម៌ព្រះពុទ្ធ។ ក្នុងនោះ
នាងក៏បានលះបង់សក់របស់នាងផងដែរ។

តារាវ័យ ៥២ ឆ្នាំរូបនេះបានប្រាប់ពត៌មានអោយដឹងមុនពេលដែលនាងបួសថានាងនឹងកោរសក់របស់
នាងដើម្បីដើរតាមផ្លូវធម៌ពិតប្រាកដ ហើយទាំងនេះគឺដើម្បីក្ដីសុខរបស់នាងផ្ទាល់។ តារាស្រីវ័យចាស់
រូបនេះត្រូបានគេស្គាល់តាមរយៈខ្សែភាពយន្តជាច្រើនដែលបានថតក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ជាមួយ
និង Stephen Chow ឬអ្នកទាំងអស់គ្នាស្គាល់ថាជា ទិនហ្វី នោះ។

ក្នុងឆ្នាំ ១៩៨៤ នាងបានរៀបការជាមួយនិងអ្នកជំនួញម្នាក់ដែលជាម្ចាស់កាស៊ីណូនៅសហរដ្ឋអាមេរិក
ក្រោយមក ១០ ឆ្នាំទើបពួកគេបានបែកបាក់គ្នា ហើយនាងបានវិលមករកសិល្បះវិញ។ នាងធ្លាប់បាន
ជាប់ជាតារាឆ្នើមក្នុងតារាងរបស់ TVB ក្នុងឆ្នាំ ១៩៩៤ ក្រោយពេលដែលវិលមកសិល្បះភ្លាមៗ។ មក
ដល់ពេលនេះនាងមានអាយុ ៥២ ឆ្នាំហើយចាប់ផ្ដើមរកផ្លូវធម៌វិញហើយ៕


ដោយ៖ ផានិត
ប្រភពពី៖ VNE 


Tags: hongkong star hong kong