កាលពីថ្ងៃទី៣ ខែឧសភាកន្លងទៅនេះ ប្រគុំតន្រ្តីរបស់ Lady Gaga ក្នុងផែនការ Tour សម្តែង
ជុំវិញពិភពលោក បានប្រព្រឹត្តឡើងនៅឯ AsiaWorld Expo ហុងកុង។
ទោះបីជាតម្លៃសំបុត្រថ្លៃយ៉ាងណាក៏ដោយ ក៏ប៉ុន្តែកម្មវិធីនៅតែទាក់ទាញអ្នកចូលមើលជាង
13.000 នាក់ ជាមួយនឹងវត្តមានរបស់តារាល្បីៗរបស់ហុងកុងដូចជា Liu Jialing, Edison Chen,
Tse Ding Dinh ... ក៏ចូលរួមផងដែរ។
ការសម្តែងរាំដ៏ទាក់ទាញ សម្លេងច្រៀងល្អតឥខ្ចោះ ឆាកតន្រ្តី 3D រាត្រីប្រគុំតន្រ្តីលើដំបូងរបស់
Lady Gaga នៅហុងកុងនឹងសុក្រិត ប្រសើនបើនាង មិនមានការសម្តែងស៊ិចស៊ីហួសហេតុ។
អ្នកទស្សនាជាច្រើនបានឲ្យដឹងថា ការរាំរបស់នាងជាមួយនឹងស្រីរាំកំដរម្នាក់ គឺវាស៊ិចស៊ីហួស
ហេតុ។ ប៉ុន្តែ Lady Gaga បានឲ្យដឹងថា ការសម្តែងនោះ គឺនាងជូនដល់អ្នកភេទទី៣៖ "ភេទ
វាមិនសំខាន់ទេ យប់នេះយើងកំពុងចូលរួមការសម្តែងតន្រ្តី។ ហើយយើងទាំងអស់គា្ន ជាអ្នក
ស្រឡាញ់ជីវិត និងស្រឡាញ់សោភ័ណ្ឌក្នុងជីវិត។
ការសម្ដែងស៊ិចស៊ីហួសហេតុរបស់នាង និងស្រីរាំកំដរម្នាក់
Lady Gaga ប្រើអាវរបស់ fans ជូននាង "ជូតនៅខាងក្រោម" ធ្វើឲ្យអ្នកទស្សនាខឹងខ្លាំង
ជាពិសេស Lady Gaga ធ្វើជា “bad girl” នៅពេលចង់"ចំអក"អ្នកគាំទ្រនៅហុងកុង។ អាវយឺត
ដែលមានឃ្លា "ខ្ញុំស្រឡាញ់ហុងកុង" គឺជាកាដូរបស់អ្នកគាំទ្រជូននាង។ មិនដឹងមកពីមូលហេតុអ្វី
តារាច្រៀងល្បីរូបនេះបានប្រើវា ដូចជាកន្សែងជូតមួយ ហើយប្រើវានៅ "ខាងក្រោម" ទៀតផង។
ទោះបីជាស្រឡាញ់ Lady Gaga យ៉ាងណា ប៉ុន្តែមតិភាគច្រើនរបស់សមាគមន៍អ៊ីនធឹណែត បាន
និយាយថា នាងមើលងាយប្បធម៌ហុងកុង។
រូបភាពក្នុងប្រគុំតន្ត្រី៖
Liu Jialing ក៏មានវត្តមាន
Lim Yan Wua
Yam Tat Wah
Edison Chen
ដោយ៖ មិនា
ប្រភព៖ K14