CamNews

តារា 

បុរសសង្ហាដែលមិនសូវមានរឿងអាស្រូវ!! ពេលនេះចេញមុខជួយសង្គមយ៉ាងដុតដៃ ដុតជើង

តារាថៃ ៖ តារាសម្តែងដែលមានទាំងរូបសង្ហា​និង ទឹកចិត្តល្អប្រពៃ លោក Rattapoom ពិតជាជួយការងារសង្គមយ៉ាងដុតដៃ ដុតជើងនិងមិនខ្វល់អំពីការហត់នឿយរបស់ខ្លួនឡើយ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar បានឲ្យដឹងថា កាលពីពេលថ្ងៃទី ២១ ខែតុលានេះ លោក Rattapoom បានបង្កើតកម្មវីធីដ៍អស្ចារ្យមួយដើម្បីចែកជូនអាហារដល់អ្នកខ្វះខាតថវិកាដើម្បីចំណាយលើថ្លៃម្ហូបអាហារ ដែលមកគោរពព្រះសព្វព្រះមហាក្សត្រថៃ ហើយកម្មវិធីដ៍អស្ចារ្យនេះត្រូវបានធ្វើឡើងនៅក្បែរព្រះបរមរាជវាំងតែម្តង ដើម្បីបង្កើតភាពងាយស្រួលសម្រាប់បងប្អូនដែលបានមកគោរពសព្វ ។ 

បុរសសង្ហាដែលមិនសូវមានរឿងអាស្រូវ លោក Rattapoom បានចំណាយទាំងពេលវេលា​ដ៏មានតម្លៃ និងកម្លាំងកាយ ព្រមទាំងថវិកាផ្ទាល់ខ្លួនថែមទៀតផង អាចនិយាយបានថា គឺជាតារាសម្តែងដ៏គំរូ និងគួរឲ្យកោតសរសើរយ៉ាងពិតប្រាកដមែន ៕

 

-ចុចអាន ៖ បុរសសង្ហា Rattapoom ត្រូវម្តាយស្នើសុំឲ្យរកកូនចញ្ចឹមម្នាក់ មុនពេលចាកចេញ









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Rattapoom