CamNews

តារា 

សង្ហាអីដល់ថ្នាក់នឹង! មិនដែលឃើញសោះ កូនប្រុសទាំង ៣ របស់លោក ព្រាប សុវត្ថិ ស្លៀកពាក់ឡើងកប់!

ព័ត៌មានកំសាន្ត​ ៖ ស្តីពីសកម្មភាពការប្រកួតកីឡាកងយុទ្ធពលខេមរភូមិន្ទ ដើម្បីអបអរទិវាបុណ្យជាតិ ៧មករា និងប្រមូលមូលនិធិគាំទ្រ សមាគមអតីតយុវជនកម្ពុជានៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ ២០១៧ នាមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ បន្ទាប់ពីបិទបញ្ចប់កម្មវិធីប្រកបដោយជោគជ័យ ហើយនៅក្នុងនោះក៏មានវត្តមានកំលោះសង្ហាទាំង ៣ ដួង ដែលជាបុរសក្នុងក្តីសុបន្តិរបស់មិត្តៗនារី គឺកូនប្រុសទាំង ៣ ក្នុងគ្រួសារ កំពូលតារាចម្រៀងល្បីលោក ព្រាប សុវត្ថិ ។

ក្រោយពីបានឃើញរូបថតជាច្រើនសន្លឹក ដែលកូនប្រុសរបស់លោក ព្រាប សុវត្ថិ បានបង្ហោះ មានក្រុមអ្នកគាំទ្រជាច្រើន សរសើរមិនដាច់ពីមាត់ទេថា សង្ហាអីក៏សង្ហាយ៉ាងនេះ ខណៈអ្នកទាំង ៣ កំពុងតែស្លៀកពាក់និងតុបតែងខ្លួនដើម្បីធ្វើការចូលរួមកីឡាកងយុទ្ធពលខេមរភូមិន្ទ ។ ហើយកំលោះសង្ហាទាំង ៣ ដួងនោះគឺមានដូចជា ប្អូនប្រុស Sovath monivann, Sovath Sereyvuth, Sovath monineak ។ 

បើចង់ដឹងថា កូនប្រុសទាំងរបស់ កំពូលតារាចម្រៀងល្បីលោក ព្រាប សុវត្ថិ សង្ហាដល់កំរិតណា សូមទៅទស្សនានៅខាងក្រោមជាមួយនិង Camnews ទាំងអស់គ្នា ៕







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Sovath monivann Preah sovath