CamNews

តារា 

មាន​ដឹង​ឬ​អត់​ថា ពិ​ធី​កា​រិ​នី​ល្បីៗ ស៊ី​ថ្លៃ​ប៉ុន្មាន ក្នុង​មួយ​កម្ម​វិ​ធី ?

(ភ្នំពេញ)៖ បច្ចុប្បន្ននេះ វិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ហាក់កំពុងតែរីកចំរើន កាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯតម្លៃខ្លួនរបស់អ្នកសិល្បៈក៏ឡើង ទៅតាមប្រជាប្រិយភាព របស់ពួកគេរៀងៗខ្លួនផងដែរ។ ជាក់ស្ដែង ថ្មីៗនេះ ទស្សនិកជនជាច្រើន ភ្ញាក់ផ្អើលនឹងតម្លៃខ្លួន សិល្បការិនីល្បីមួយដួង គឺកញ្ញា ឱក សុគន្ធកញ្ញា ខណៈដែលនាងច្រៀង ក្នុងមួយយប់ មានតម្លៃដល់ទៅ ជិត៣០០០ដុល្លាឯណោះ​។

ក្រៅពីតារាចម្រៀងល្បី ពិធីការីនី ដែលមាន​វោហាស័ព្ទល្បីល្បាញ មួយចំនួន ក៏មានតម្លៃខ្លួនមិនធម្មតាដែរ ជាក់ស្ដែងគ្រាន់តែ ក្នុងកម្មវិធីរៀបមង្គលការ ដែលឈរនិយាយ​ប្រមាណជា ១៥នាទី ពិធីការិនីខ្លះ ស៊ីថ្លៃជិតមួយពាន់ដុល្លារឯណោះ ពិតជាមិនធម្មតាមែន។

ពិធីការិនី ដែលត្រូវបានគេបង្ហើបពីតម្លៃខ្លួន ឲ្យដឹងនៅពេលនេះ មានដូចជា៖

ទី១, អ្នកនាង គង់ សុជាតិ ៖ ជាពីធីការិនីជាច្រើនឆ្នាំ ក្នុងវិស័យសិល្បៈ ប៉ុន្តែពេលនេះ ​នាងកំពុងតែពពោះ ថែមទាំងជិតគ្រប់ខែទៀតផង ទើបអ្នកនាង​សម្រាក ពីកាងារសិល្បៈខ្លះៗ។ អ្នកនាង គង់ សុជាតិ ជាតារាសិល្បៈមានកេរ្តិ៍ឈ្មោះល្បី ហើយការស្លៀកពាក់​ ស្អាត និងនិយាយស្ដីបានល្អ ទើប​នាង​មានទីផ្សារច្រើន ខណៈតម្លៃខ្លួន​ក្នុងមួយកម្មវិធី អ្នកនាងយកថ្លៃ ៧៥០​ ទៅ ១០០០ដុល្លារ តាមកម្មិវិធីតូចឬធំ ជិត ឬឆ្ងាយ។

ទី២, អ្នកនាង ខៀវ សានសាណា៖ ពិធីការីនីរូបនេះ ល្បីល្បាញក្នុងការនិយាយស្ដី ជាភាសាបរទេសបានយ៉ាងល្អ។ ចំណុចពិសេស​នាង មានស្វាមីសុទ្ធតែជនជាតិបរទេស ហើយតម្លៃខ្លួនរបស់នាងវិញ ក៏មិនធម្មតាដែរ ពោលគឺប្រមាណ៦០០ទៅ ២០០០ដុល្លារ អាស្រ័យលើកម្មវិធី​។

ទី៣, អ្នកនាង ចាន់ កែវនិមល៖ ពិធីការិនីមានសំនួន វោហារស័ព្ទល្អ ថែមទាំងកាន់កម្មវិធីបរទេស​ពេញក្នុងដៃ ខណៈដែលនៅក្នុងប្រទេសកម្ពុជា គ្មានពិធីការីនីណា មានកម្មវិធីល្អៗ ដូចអ្នកនាងឡើយ។ ក្រៅពីនេះ​នាង មានការស្លៀកពាក់យ៉ាងថ្លៃថ្នូរ​បំផុត សក្តិសមជាមួយកម្មវិធី បែបហាយក្លាស តែ​នាងមិនស៊ីថ្លៃហួសមាឌទេ ពោលស៊ីត្រឹម៥០០ដុល្លារឡើង សម្រាប់មួយកម្មវីធី ហើយ​នាងមិនខ្វះការងារធ្វើ នោះទេ។

ទី៤, អ្នកនាង យុគ ចិន្តា៖ ពីធីការិនីចាស់វស្សា និងជាសេដ្ឋីនី វ័យកណ្ដាល ក៏មានតម្លៃខ្លួនមិនធម្មតាដែរ ព្រោះ​នាង​ប្រឡូកក្នុងវិស័យ ជិត២ទស្សវត្សន៍ទៅហើយ តម្លៃខ្លួនរបស់នាង ក៏ចាប់៥០០ដុល្លារ ទៅដល់១៥០០ដុល្លារដែរ ។

ទី៥, កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន៖ ជាពីធីការិនីល្បី ប្រចាំទូរទស្សន៍បាយ័ន ហើយក៏ជាស្រីស្អាត និយាយបានពីរោះគួរឲ្យស្ដាប់ និងជាតារាសម្ដែងម្នាក់ ដែលពិសេសនាងស៊ីថ្លៃខ្ពស់ សម្រាប់ការថតស្ពតពាណិជ្ជកម្មនានា ។ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏មានតម្លៃខ្លួន ចាប់ពី ៥០០ដុល្លារ ក្នុងមួយកម្មវិធីដូចគ្នា ហើយអាចខ្ពស់ជាងនេះ សម្រាប់កម្មវិធីធំៗ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local ent news