CamNews

ភាពយន្ត 

រឿង “ខ្មោចបំពេរកូន” ជាខ្សែភាពយន្តភ័យរន្ធត់​ ប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌូនេស៊ី

កំសាន្ត ៖ ASIH ​ជាខ្មោចស្រីដ៏សាហាវមួយ ដែលតែងតែតាមលងព្យាបាទមនុស្សជាច្រើននៅក្នុង​ រឿង “Danur”។ គ្មានណាម្នាក់ឡើយដែលដឹងពីប្រវត្តិពិតរបស់នាង និងដឹងពីមូលហេតុដែលធ្វើអោយព្រលឹងរបស់នាងនៅវិលវល់មកដល់បច្ចុប្បន្ននេះឡើយ។

រឿង “ខ្មោចបំពេរកូន” បានត្រលប់ទៅរយៈកាល ៣៧ឆ្នាំមុនពេលដែល​ រឿង “Danur” បានកើតឡើង។ ASIH ដំបូងឡើយគ្រាន់តែជានារីក្រីក្រ នាងបានសម្លាប់ខ្លួនក្រោយពីបានជួបរឿងហេតុការអាក្រក់ជាច្រើននៅក្នុងជីវិត។ នាងត្រូវឪពុកម្តាយបណ្តេញចេញពីគ្រួសារ ដោយសារទៅមានផ្ទៃពោះ ហើយអ្នកធ្វើឱ្យនាងមានផ្ទៃពោះនោះ ក៏បានរត់គេចពីនាង។ គ្រួសារ Asih បដិសេធមិនទទួលស្គាល់នាង និងកូន ដោយគិតថា នោះអាចធ្វើឱ្យអាប់មុខមាត់គ្រួសារ។ អ្នកភូមិទាំងអស់មាក់ងាយ Asih ហើយគ្មានអ្នកការពារនាងឡើយ។ ដូច្នោះហើយ  Asih ប្រែទៅជាសរសៃប្រសាទ ហើយសម្លាប់កូនខ្លួនឯង។ Asih ទ្រាំនឹងទុក្ខសោក និងកំហឹងរហូតដល់ដង្ហើមចុងក្រោយ។ នាងស្លាប់ទៅដោយគំនុំ គំគួនក្នុងចិត្ត។


Puspita មានផ្ទៃពោះ ហើយរស់នៅក្នុងផ្ទះ មិនឆ្ងាយពីកន្លែង Asih សម្លាប់ខ្លួនប៉ុន្មានទេ។ នាងរស់នៅជាមួយប្តីនាង និងម្តាយក្មេកខ្លួន ដែលពេញទៅដោយសុភមង្គល ហើយកូនក្នុងពោះនាងកើតក្នុងពេល 2 ខែខាងមុខទៀត។ ប៉ុន្តែរឿងចម្លែកមកព្យាបាទ Puspita ព្រមទាំងគ្រួសារ ដែលបង្កដោយព្រលឹងរបស់ Asih។ តើ  Asih ចង់បានអី្វ? ចម្លើយនឹងបកស្រាយក្រោយពេល Puspita សម្រាលកូន មុនថ្ងៃកំណត់។

កុំភ្លេចទៅទស្សនាខ្សែភាពយន្ត ភ័យរន្ធត់ រឿង “ខ្មោចបំពេរកូន” ដែលនឹងចាប់បញ្ចាំងនៅរោងភាពយន្ត ចាប់ពីថ្ងៃទី ២៩ វិច្ឆិកា នេះតទៅហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕




ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article