CamNews

តារា 

គូស្នេហ៍ចាស់វស្សា ប្រកាសរៀបការ

ថៃ ៖​ តារាសម្តែងរូបសង្ហា លោក Dome Pakornlam និងមិត្តស្រីគឺនាង Metal Sukkao បានទាក់ទងគ្នាអស់រយៈពេលជាង ៥ ឆ្នាំ ហើយថ្មីៗនេះ អ្នកទាំងពីរក៏ថែមទាំងចាប់ផ្តើមបើកជំនួញជាមួយគ្នា ដោយចំណាយអស់ជាង ១០ លានបាតឯណោះ ។​ 

ទទ្ទឹមនឹងការបើកជំនួញរួមគ្នានេះផងដែរ លោក Dome Pakornlam បានសារភាពថា ខ្លួននិងមិត្តស្រី ពិតជាបានធ្វើការពិភាក្សា អំពីមង្គលការពិតមែន ។ តារាថៃរូបនេះ បញ្ជាក់ថា ខ្លួននឹងសូមមិត្តស្រីរៀបការ នៅក្នុងឆ្នាំនេះ ហើយមង្គលការពិតប្រាកដជាលក្ខណៈផ្លូវការ និងចាប់ផ្តើមនៅឆ្នាំក្រោយ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews