ថៃ ៖ កាលពីម្សិលមិញនេះ តារាសម្តែងថៃ លោក Paul Pattarapon បានបង្ហោះរូបថតនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួន ដែលកំពុងលត់ជង្គង់សុំមិត្តស្រីរៀបការ នៅលើកំពូលអាគារ ជាមួយនិងទេសភាពដ៏ស្រស់ស្អាត ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
នៅក្នុងនោះផងដែរ អតីតតារាសម្តែងរូបនេះបានក៏បានភ្ជាប់មកជាមួយនិងចំណងជើងផ្អែមល្អែម ដោយលើកឡើងថា "វាគឺជាកាដូខួបកំណើតដែលពិសេសបំផុុតដែលបងមិនធ្លាប់បានទទួលពីមុនមក។ បងមិនដែលគិតថា ជីវីតមួយនេះនឹងពោរពេញទៅភាពរីករាយបែបនេះ រហូតដល់បងបានជួបអូន។ អូនគឺជាព្រះអាទិត្យរបស់បង។ អរគុណដែលធ្វើឲ្យបងក្លាយជាបុរសដែលមានសំណាង។ បងសន្យាថានឹងស្រលាញ់អូនរហូតទៅ។ យើងនឹងរស់នៅជាមួយគ្នារហូតដល់ចាស់កោងខ្នង និងចំណាយពេលាដែលនៅសល់ ធ្វើឲ្យល្អៗ ពោរពេញទៅដោយស្នាមញញឹម សេចក្តីសុខ និងសុភមង្គល បងស្រលាញ់អូន Fawn" ។
គួរបញ្ជាក់ឲ្យដឹងថា លោក Paul Pattarapon ធ្លាប់ជាអតីតតារាសម្តែង ប៉ុន្តែលោកបានដើរចេញពីវិស័យសិល្បៈដើម្បីទៅបើកជំនួញដោយខ្លួនឯង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook