CamNews

ភាពយន្ត 

“ខ្មោចចាំសាលា” ការបង្កើតឡើងថ្មីពីខ្សែភាពយន្តកូរ៉េកាន់តែគួរឲ្យខ្លាចជាងមុនទៅទៀត (មានវីដេអូ)

“ខ្មោចចាំសាលា” ឬ “Death Whisper” ជារឿងខ្មោចបែបរន្ធត់ពីប្រទេសឥណ្ឌូនេស៊ីដែលជាការបង្កើតឡើងថ្មីពីខ្សែភាពយន្តបែបរន្ធត់ដ៏ល្បីល្បាញមួយពីប្រេទេសកូរ៉េដែលបានចាក់ផ្សាយនៅក្នុងឆ្នាំ ១៩៩៨ ដែលមានចំណងជើងថា “Whispering Corridors”។ សម្រាប់ខ្សែភាពយន្តនេះផងដែរនិយាយអំពីសាលារៀនចម្លែកមួយជាមួយនឹងប្រវត្តិ និងវិន័យដ៏ចម្លែកសម្រាប់សិស្សសាលាទាំងអស់នោះ។ បញ្ជាក់ផងដែរថាការបង្កើតឡើងលើកនេះគឺគួរឲ្យខ្លាចជាងមុនទៅទៀតជាមួយខ្មោចនៅក្នុងសាលារៀនដែលនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាបានត្រឡប់ទៅអតីតកាលពេលនៅវិទ្យាល័យអ៊ីចឹង។ ដូច្នេះស្វែងរកទាំងអស់គ្នានៅក្នុងរឿង “ខ្មោចចាំសាលា” ដែលមានចាក់បញ្ចាំងចាប់ពីថ្ងៃទី១៦ ខែកញ្ញា នេះហើយ។

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។