CamNews

ព័ត៌មានអន្តរជាតិ 

វ៉ាលីមួយ ក្នុងចំណោម ១៣ វ៉ាលី ផ្ទុកលុយសុទ្ធសរុប ១០ លានដុល្លារ បាត់ពីអាកាសយានដ្ឋាន អន្តរជាតិ

ព័ត៌មានអន្តរជាតិ ៖ វ៉ាលីមួយ ផ្ទុកលុយសុទ្ធសរុប ១ លានដុល្លារ   ញ៉ូវ សេឡេន (៤២៥,០០០ផោន) បានបាត់ខ្លួន ពីអាកាសយានដ្ឋានអន្តរជាតិ ក្រុងហុងកុង អំឡុងពេល  ដឹកជញ្ជូន នេះបើយោងតាម ការដកស្រង់អត្ថបទផ្សាយ ពីទំព័រប៊ីប៊ីស៊ី ។

ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា វ៉ាលីដែលបានបាត់ទៅនោះ ជា វ៉ាលី  មួយក្នុងចំណោម វ៉ាលីទាំង ១៣​  ផ្ទុក លុយសុទ្ធសរុប ​១០លានដុល្លារ ញ៉ូវសេឡេនត្រូវបញ្ជូនទៅកាន់ធនាគារចិន ឬ Bank of China ប្រចាំទីក្រុងហុងកុង ដោយបញ្ជូនមកពីប្រទេសញ៉ូវសេឡែន ។ វ៉ាលី ៣ មានសេចក្តី រាយ ការណ៍ អោយដឹងថា បានធ្លាក់ចេញពី យន្តហោះក្រុមហ៊ុន អាកាសចរណ៍    Cathay  Pacific អំឡុង ថ្ងៃ សុក្រ ។បុគ្គលិកអាកាស យានដ្ឋាន ដែលចេញប្រតិបត្តិការ យកត្រលប់មកវិញនោះ រកឃើញតែ ២ វ៉ាលី តែប៉ុណ្ណោះ ក្នុងចំ ណោម ៣ វ៉ាលីដែលបានជ្រុះចេញពី   យន្ត ហោះខាងលើ ។ ក្រុមហ៊ុនអា កាសចរណ៍បញ្ជាក់អោយដឹងថា មន្រ្តីប៉ូលីសពាក់ព័ន្ធ កំពុងតែធ្វើការតាមដាន និងស៊ើបអង្កេត ។

របាយការណ៍ ពីប្រទេសចិនអោយដឹងថា តាមរយៈឃ្លីបវីដេអូ ពី កាម៉េរ៉ា  សុវត្ថិភាព នៅក្នុងប្រទេស ចិន បង្ហាញបានថា វ៉ាលីទាំង ៣ នោះ បាន  ធ្លាក់   ចេញពីរថយន្តសណ្តោង នៅ ពេល ដែលរថយន្ត សណ្តោងធ្វើដំណើរដល់ផ្លូវកែង ។ រយៈពេល ១០ នាទីក្រោយមក ទើបក្រុមការងារបានដឹងថា វ៉ាលី ៣ ក្នុងចំណោម ១៣ វ៉ាលី បានជ្រុះចេញពីរថយន្តសណ្តោង ។ សារព័ត៌មានរដ្ឋចិនអោយដឹងថាមន្រ្តី ប៉ូលីសប្រទេសចិន ចាត់ទុក ករណីបាត់ខ្លួន វ៉ាលី ផ្ទុកលុយ សុទ្ធលើកនេះ​ គឺជាការលួច ។ បច្ចុប្បន្ន ភាព ទន្ទឹមនឹងមន្រ្តីពាក់ព័ន្ធ កំពុងតែធ្វើការតាមដាននិង   ស៊ើបអង្កេត ទាំង  ភាគីអាកាសយានដ្ឋាន ទាំងភាគី ក្រុមហ៊ុនអាកាសចរណ៍ ក៏ដូចជា មន្រ្តីប៉ូលីស ពុំទាន់អាចបំភ្លឺព័ត៌មានលម្អិត លើសពីនេះ​ ទៀតបាននៅឡើយទេ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Star news Breking news New Zealand Hong kong Airport