CamNews

តារា 

តើលោក Hu Ge និង Wallace Huo ត្រូវជាអ្វីនឹងគ្នា?

ព័ត៌មានកំសាន្ត ៖ តារាសម្តែង Hu Ge ដែលត្រូវជាមិត្តជិតស្និទ្ធិរបស់លោក Wallace Huo បានមកចូលរួមនៅក្នុងពិធីមង្គលការលោក Wallace និង Ruby Lin នៅកោះបាលី កាលពីខែមុន ប៉ុន្តែត្រូវបានអ្នកសារព័ត៌មានដឹងថា លោក Hu Ge មិនបានមកចូលរួមនៅក្នុងពិធីមង្គលការនេះតែម្នាក់ឯងនោះទេ ពោលគឺមកជាមួយនិងមិត្តស្រី ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Taiwanese បានឲ្យដឹងថា លោក Hu Ge ​បាននាំមិត្តស្រីសំណប់ចិត្ត គឺកញ្ញា Lin Xiao មកចូលរួមនៅក្នុងពិធីមង្គលការមិត្តជិតស្និទ្ធិថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Hu Ge និង កញ្ញា Lin Xiao បានរក្សាគម្លាតពីគ្នាយ៉ាងខ្លាំង នៅក្នុងពិធីមង្គលការនោះ ដោយសារតែក្លាយអ្នកសារព័ត៌មានតាមប្រមាញ់រូបថត នឹងបង្កើតនូវព័ត៌មានអាស្រូវបណ្តាលឲ្យប៉ះពាល់ដល់កត្តិយសអ្នកទាំង ២ ។ ប៉ុន្តែដោយចៃដន្យ លោក Hu Ge និង កញ្ញា Lin Xiao បែរជាត្រូវបានគេប្រទះឃើញលោក និងមិត្តស្រីនៅឯព្រលានយន្តហោះទៅវិញ ។ 

ការបង្ហាញខ្លួនរបស់អ្នកទាំង ២ នៅក្នុងពិធីមង្គលការនោះ បានធ្វើឲ្យអ្នកនិយមលេងអិនធឺណិតកត់សម្គាល់ឃើញថា លោក Hu Ge និង កញ្ញា Lin Xiao ប្រហែលជាគ្រោងនឹងមានដំណឹងល្អឆាប់ៗក្រោយពីពិធីមង្គលការរបស់ Wallace Huo និង Ruby Lin រួចរាល់ហើយ ។

ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានដំណឹងល្អ អ្វីមួយលេចលឺអំពី Hu Ge និង Lin Xiao នៅឡើយទេ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ jaynestars


Tags: Lin Xiao Hu Ge Wallace Huo Ruby Lin