CamNews

ព័ត៌មានអន្តរជាតិ 

Bill Gates ផ្តួល Obama ឡើងចំណាត់កំពូល Top 1 ឆ្នាំ ២០១៦ "បុគ្គលដែលស្ងប់ស្ងែងបំផុត"

ព័ត៌មានអន្តរជាតិ ៖ សេដ្ឋីល្បីឈ្មោះ និងជាស្ថាបិនក Microsoft លោក Bill Gates បានផ្តួលប្រធានា ធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ឈរនៅចំណាត់ថ្នាក់កំពូល បេក្ខភាពដែលទទួលបានការ កោតស្ងប់ស្ងែងខ្លាំងបំផុតនៅឆ្នាំ ២០១៦ ខណៈ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា​​ ជាប់ ចំណាត់ថ្នាក់លេខ ២ និង លោក Xi Jinping ជាប់ចំណាត់ថ្នាក់លេខ ៣ ។ 




ដោយឡែក ប្រធានាធិបតីប្រទេសរុស្ស៊ី លោក Vladimir Putin ក៏បានជាប់ចំណាត់ថ្នាក់កំពូលដូច គ្នាដែរនៅក្នុងបញ្ជីបេក្ខភាពដែលទទួលបានការកោតស្ងប់ស្ងែងខ្លាំងបំផុត ឆ្នាំ ២០១៦ ពី YouGov ខណៈអធិការបតី Angela Merkel ឡើងមកជាប់ចំណាត់ថ្នាក់លេខ ៨ នៅក្នុងបញ្ជី Top Ten ។ ជា ការពិត ប្រធានាធិបតីប្រទេសរុស្ស៊ី លោក Vladimir Putin បានជាប់ចំណាត់ថ្នាក់កំពូលលេខ ៦ នៅ ក្នុងបញ្ជី YouGov បេក្ខភាពដែលទទួលបានការស្ងប់ស្ងែងខ្លាំងបំផុត​ ពីសហគ្រាសស្រាវជ្រាវទីផ្សារ ។ ប្រភពបន្តឲ្យដឹងថា សហគ្រាសបានធ្វើ survey បុគ្គលល្បីៗមកពី ៣០ ប្រទេស មុននឹង សម្រេចលទ្ធផល ។ ការពិតដែលមិនអាចប្រកែកបាន រកឲ្យឃើញថា​ ស្ថាបនិក Microsoft លោក Bill Gates គឺជាបេក្ខជនដែលទទួលបានការស្ងប់ស្ងែងខ្លាំងបំផុតលើសាកលោក ៣ ឆ្នាំជាប់ ៗគ្នា ខណៈតារាសម្តែង ហូលីវូដ លំដាប់ជួរមុខ នាង Angelina Jolie ជាប់ចំណាត់ថ្នាក់ កំពូល ក្នុង បញ្ជីបេក្ខនារីដែលទទួលបានការកោតស្ងប់ស្ងែងខ្លាំងបំផុត លើសាកលលោក ៕

-អាន ៖ Angelina Jolie ក្រោយស្រកទម្ងន់សល់តែ ៣៦ គីឡូ បែរជាទទួលការសរសើរ ជាងម្ចាស់ក្សត្រីនៃប្រទេសអង់គ្លេសទៀត




ប្រែសម្រួល ៖ កុសល

ប្រភព ៖ sott


Tags: Obama US Japan Tokyo Hiroshima Bill Gates