CamNews

ជាង ៤៧០០ នាក់ត្រូវ ជម្លៀសចេញដោយសារ ភ្លើងឆេះព្រៃនៅ អេស្បាញ

ភ្លើងឆេះព្រៃនៅកោះ Canary ប្រទេសអេស្បាញ ពេលនេះកំពុងតែរាលដាលយ៉ាងខ្លាំងដែលមក
ដល់ពេលនេះមនុស្សជាង ៤៧០០ នាក់ត្រូវបានគេជម្លៀសចេញពីតំបន់តាមការប្រកាសរបស់រដ្ឋ
បាលក្នុងតំបន់។

ក្រុមអ្នកពន្លត់អគ្គីភ័យបានស្វះស្វែងគ្រប់មធ្យោបាយក្នុងការពន្លត់ភ្លើងព្រៃនេះ។ បើនិយាយពីភ្លើង
ឆេះព្រៃនៅអេស្បាញ គឺវាសឹងតែជាទម្លាប់ទៅហើយ ដោយវាមានកើតឡើងរាល់ឆ្នាំ ក្នុងនោះកាល
ពីប៉ុន្មានឆ្នាំមុននៅតំបន់ La Gomera មានភ្លើងឆេះព្រៃធម្មជាតិដោយបានលេបត្របាក់យកព្រៃអស់
ជាង ៣ ពាន់ហិកតា ទៅជាមួយនឹង ១ ភាគ ១០ នៃតំបន់ព្រៃ Garagonay ដែលជាតំបន់ព្រៃអភិរក្ស
របស់ UNESCO ផងដែរ។

ការជម្លៀសប្រជាជនលើកនេះ ២៥០០ នាក់គឺត្រូវគេជម្លៀសចេញពីភូមិចំនួន ១៣ ដែលស្ថិតនៅ
ខាងត្បូងភាគខាងកើតនៃកោះ ហើយនៅមាន ២២០០ នាក់ផ្សេងទៀតដែលគេរំពឹងថានឹងអាចនាំ
អោយមានជម្លៀសចេញ។ ភ្លើងឆេះព្រៃនេះបានបណ្ដាលមកពីមូលហេតុធម្មជាតិហើយចាប់ពីខែ
មករាមកដល់ខែសីហានេះ នៅអេស្បាញភ្លើងឆេះព្រៃបានបំផ្លាញព្រៃឈើ និងដីដាំដំណាំអស់ជាង
១៣១០០ ហិកតាហើយ៕

ដោយ៖ ម៉ូកា
ប្រភពពី៖​ aljazeera 

 


Tags: spain wildfire