CamNews

មិនគួរឲ្យជឿ 

ប្រទះឃើញ ពស់ថ្លាន់យក្ស ដេកងាប់ នៅក្រោមដើមឈើ មួយកន្លែង

ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមអ្នកជំនាញ ពិតជាទាល់តម្រិះ នៅពេលដែលបានប្រទះឃើញ ប្រភេទ ពស់ថ្លាន់ យក្សមួយក្បាល ដេកងាប់ នៅនឹងក្រោមដើមឈើ បាក់ដួលរលំ មួយក្បាល នៅតាម បណ្តោយផ្លូវក្នុងទីប្រជុំជនមួយកន្លែង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារ ព័ត៌មានបរទេស ដឹមីរ័រ ។

លើសពីនេះ ប្រភពដដែលបន្តអោយដឹងថា ពស់ថ្លាន់យក្ស មានប្រវែងដល់ទៅ ជិត ៣ ម៉ែត្រមួយ ក្បាលនេះ ត្រូវបានប្រទះឃើញ ដោយក្រុមមនុស្ស ជាពលរដ្ឋទូទៅ បានរកឃើញវា ដេកងាប់នៅ ក្រោមដើមឈើ មួយកន្លែង មានទីតាំងស្ថិតនៅក្នុងឧទ្យាន Wallis Park តំបន់ Northfleet​ ប្រទេស អង់គ្លេស កាលពីវេលាព្រឹក ថ្ងៃពុធ កន្លងទៅនេះ ។

អ្នកជំនាញស៊ើបអង្កេតមកពី RSPCA ក៏កំពុងតែរកតម្រុយ ដើម្បីកំណត់អត្តសញ្ញាណ ម្ចាស់របស់វា ស្របពេលដែលពស់មួយក្បាលនោះ ត្រូវបានគេសន្មត់អោយដឹងថា ស្លាប់មិនដល់រយៈពេល ២៤ ម៉ោងនៅឡើយទេ ។ ជាការពិត ដើមឡើយ ក្រុមការងារយើងខ្ញុំ មិនសង្សឹមថា វាបានដេកស្លាប់នោះ​ទេ តែដឹងអីថា វាបានស្លាប់បាត់ទៅហើយ នៅក្រោមដើមឈើនោះ បើតាមការអះអាងអោយដឹងមូល ហេតុដែលនាំអោយពស់មួយក្បាលនោះ ឈានដល់ថ្នាក់ងាប់យ៉ាងដូច្នេះ ក៏ព្រោះតែវារបួសក្បាលជា ទម្ងន់ ។

បន្ថែមពីលើនេះ ប្រភពបន្តអោយដឹងថាមិនទាន់មានប្រភពច្បាស់ការណ៍អាចបញ្ជាក់បាននៅឡើយ ទេថាតើ វាបានងាប់មុនពេលដែលមានវត្តមាន នៅទីនោះ ឬក៏ទើបតែងាប់ នៅពេលដែលបានមក ដល់ទីនោះ ពោលគឺ មូលហេតុស្ថិតនៅក្រោមការតាមដាន ស៊ើបអង្កេតនៅឡើយ។ បើយោងតាម សេចក្តីរាយការណ៍អោយដឹងថា ពស់ថ្លាន់ប្រភេទនេះ Burmese pythons គឺជាប្រភេទពស់ថ្លាន់ដែល មានទំហំធំបំផុត ក្នុងចំណោមពស់ថ្លាន់យក្ស ទាំង ៥ របស់ពិភពលោក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Int news Unt news Viral video Breaking news youtube Facebook python