CamNews

តារា 

ពលរដ្ឋហុងកុង តក់ស្លុត ក្រោយឃើញ រូប អតីតសង្សារ ឈិន ឡុង ជក់បារី ជាមួយនឹងកូនស្រី

ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះ ប្រជាជន រន្ធត់ ក្រោយពី អតីតគូស្នេហ៍របស់ Jackie Chan លោកស្រី Elaine Ng ត្រូវបានគេមើលឃើញជាក់ស្តែង សន្លឹករូបថត មានការជក់បារីជាមួយនឹង កូនស្រីរបស់ខ្លួ ដែលមានឈ្មោះថា Etta Ng បន្ទាប់ពីមានរឿងអាស្រូវ ថាបាន ប្រព្រឹត្តិអំពើហឹង្សា លើកុមារ កាល ពីពេលកន្លងទៅនេះ។

បើយោងទៅតាម JayneStars, Etta បានបង្ហោះរូបទៅលើបណ្តាញសង្គមរបស់នាង។

នាងបានសរសេរ នៅក្នុងការបង្ហោះនោះថា ម្តាយរបស់ខ្ញុំ គឺមានឥទ្ធិពល អស្ចារ្យណាស់។

ការបង្ហោះផ្សាយជាសាធារណ តាមបណ្តាញសង្គមលើកនេះ បានពាំនាំមកនូវភាពតក់ស្លុតជាខ្លាំង ឈានទៅទាក់ទាញចំណាប់អារម្មណ៍ សារព័ត៌មាន រហូតមានការលើកឡើង ហោចណាស់ ត្រូវមានអាយុ ១៨ឆ្នាំ ទើបមានការអនុញ្ញាតឲ្យជក់បារី នៅក្រុងហុងកុង។



វានៅតែ មិនទាន់ច្បាស់ ថាតើឧប្បត្តិហេតុនេះ គឺគ្រាន់តែជារឿងកំប្លែងមួយ ឬ​ ជាការពិតនោះឡើយទេ ប៉ុន្តែរូបថតនេះនៅតែ បន្តនាំមកនូវ ការចោទសួរបែបងឿយឆ្ងល់ ថាតើ នេះគឺជាបែបបទនៃភាពជាម្តាយឬក៏យ៉ាងណា ។

Elaine បានផ្ដល់កំណើតទៅដល់ Etta បន្ទាប់ពីមាន រឿងអាស្រូវស្នេហា ជាមួយ Jackie Chan នៅក្នុងឆ្នាំ 1990។


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ asiaone