CamNews

តារា 

កុល ដាវី ជាប់​ឈ្មោះ​នៅ Page អនាមិក រូប​អាសអាភាស ក្នុង Facebook

ភ្នំពេញ៖ កន្លងមកតារាចម្រៀងស្រី ៣ដួងរួចមកហើយ គឺកញ្ញា ទេព បូព្រឹក្ស រតនៈ ពិសី និង
ពេជ្រ សូលីកា ធ្លាប់ត្រូវបានគេ យករូបថតរបស់នាង ទៅដាក់នៅ Page អនាមិកមួយ ប្រកាស
លក់ខ្លួន ។ ពេលនោះ បានធ្វើឲ្យតារាចម្រៀង ស្រីទាំងពីរដួងនេះ ក្តៅចុងច្រមុះ នឹងត្រូវបាន
បណ្តាញ សារព័ត៌មានក្នុងស្រុក ចុះផ្សាយព្រោងព្រាត ។ ប៉ុន្តែតារាស្រី ទាំងអស់ខាងលើ មាន
តែនាង រតនៈ ពិសី ទេដែលមានប្រតិកម្ម រហូតដល់ថ្នាក់មាន វិធានការតាមផ្លូវច្បាប់ ចំពោះជន
អនាមិក ដែលបានប្រព្រឹត្តិបែបនេះ មកលើនាងទៀតផង ទើបរឿងនេះបាន ស្ងប់ស្ងាត់ទៅវិញ។

ដោយឡែក មិនយូរប៉ុន្មាន ស្រាប់តែថ្មីៗនេះ គេបានឃើញរូបភាព របស់តារាសម្តែង និយមសិច
ស៊ី កញ្ញា កុល ដាវី ត្រូវបានគេយក រូបភាពរបស់នាង បង្ហោះនៅក្នុង Page អនាមិកមួយ ដែល
មានឈ្មោះថា Girls I do adore ។ នៅក្នុង Page “Girls I do adore” នេះដែរ ត្រូវបានគេដឹងថា
គឺជា Page អនាមិក បង្ហោះសុទ្ធតែរូបភាពសិចស៊ី ។

ប៉ុន្តែនៅក្នុង Page អនាមិក សម្បូរទៅដោយ រូបភាពសិចស៊ីនេះដែរ ក៏ត្រូវបានគេឃើញថា មាន
តារាខ្មែរមួយចំនួន ផងដែរ ក្នុងនោះ គេបានស្គាល់យ៉ាងច្បាស់ គឺកញ្ញា កុល ដាវី ។

ជុំវិញបញ្ហានេះ LookingTODAY បានធ្វើការទំនាក់ទំនងទៅកាន់ កុល ដាវី នៅវេលាម៉ោង១០និង
៣០ នាទីព្រឹកថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០១៣ នេះ ដើម្បីឲ្យនាងធ្វើការ បកស្រាយខ្លះៗ បញ្ជាក់ពីចំ
ណាប់អារម្មណ៍ និងវិធានយ៉ាងណា ខ្លះលើបញ្ហានេះ ប៉ុន្តែពេលភ្នាក់ងារ ខលទូរស័ព្ទចូល បែរជា
គ្មានអ្នកទទួល។ ដូច្នេះ LookingTODAY នឹងរង់ចាំការបកស្រាយពីនាង នៅពេលក្រោយ ដោយ
ក្ដីរីករាយ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kol davy entertainment khmer star actress កុល ដាវី