CamNews

ព័ត៌មានអន្តរជាតិ 

Donald Trump រិះគន់មិនសំចៃមាត់ថា "ជារឿងបោកប្រាស់" ពាក់ព័ន្ធ ការរាប់សន្លឹកឆ្នោត ជាលើកទី ២

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានចាត់ទុកថាការរាប់សន្លឹក ឆ្នោតឡើងវិញនៅក្នុងរដ្ឋ Wisconsin គឺជា«ទង្វើបោកប្រាស់» ហើយការលើកឡើងបែបនេះធ្វើឡើង ភ្លាមៗ នៅបន្ទាប់ពីបេក្ខជន មកពីគណបក្ស Green Party លោកស្រីជីល ស្ដែន (Jill Stein) និងក្រុមការងារ យុទ្ធនាការឃោសបោះឆ្នោតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន មានគំរោងរាប់សន្លឹកឆ្នោត ឡើងវិញ ដែលពួកគេជឿថាមានភាពមិនប្រក្រតី។ នេះបើតាមការចុះផ្សាយដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃ អាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦។​


«នេះគឺជាទង្វើបោកប្រាស់នៃគណបក្ស Green Party​។ លទ្ធផលបោះឆ្នោតគួរតែត្រូវបានគេគោរព ជាជាងធ្វើការជំទាស់»។ នេះជាការលើកឡើងរបស់លោក ដូណាល់ ត្រាំ នៅ ក្នុងសេចក្ដីថ្លែងការណ៍មួយ។​ ទន្ទឹមគ្នានោះដែរ លោក​ត្រាំ បានវាយតម្លៃថា ការរាប់សន្លឹកឡើងវិញនេះ គ្រាន់តែជាមធ្យោបាយមួយរបស់លោកស្រី ជីល ស្ដែន ដើម្បីបំពេញការងារខ្លួនឯង ជាមួយនឹងប្រាក់ដែលខ្លួនមិនបានចំណាយមួយកាក់មួយសេនទាល់តែសោះ លើការរាប់សន្លឹកឆ្នោតឡើងវិញដ៏គួរឱ្យអស់សំណើចនេះ។

សូមជំរាបថា កាលពីថ្ងៃសុក្រ (ម៉ោងនៅក្នុងទីក្រុង វ៉ាស៊ីនតោន) គណកម្មាការរៀបចំការបោះឆ្នោតនៃរដ្ឋ Wisconsin​ បានយល់ព្រមទទួលយកសំណើ រាប់សន្លឹកឆ្នោត ឡើងវិញ ខណៈលោកស្រី ជីល ស្ដែន បានស្នើ បា្រក់ជិត ១.១លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការនេះ៕

- ផ្ទុះការសង្ស័យ ថាបោះឆ្នោតនៅអាមេរិក ត្រូវបាន Hack សន្លឹកឆ្នោត អាចនឹងរាប់ជាលើកទី ២

ប្រភព​ ៖ CNA

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Donald Trump Clinton Obama US 2017 US Vote 2017