CamNews

តារា 

កាន់តែធ្វើបែបនេះ នាង Chompoo កាន់តែធ្វើឲ្យហ្វេនសង្ស័យ!!

ថៃ ៖ មួយរយៈចុងក្រោយឲ្យតែឃើញកូនស្រីគឺថា តារាសម្តែងថៃនាង Chompoo araya តែងតែព្យាយាមចូលកៀរក្បែរ ហើយថតរូបស្អាតៗជាមួយគ្នាជាច្រើនសន្លឹកដើម្បីបង្ហោះលើបណ្តាញសង្គមថែមទៀតផង ។ 

ជាក់ស្តែងកាលពីប៉ុន្មានសប្តាហ៍មុននេះ បានបែកធ្លាយព័ត៌មានមួយថា តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះចង់មានកូនស្រីម្នាក់ទៀត ព្រោះកូនភ្លោះរបស់នាងសុទ្ធតែជាប្រុស ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ទាក់ទងនឹងរឿងនេះផងដែរ តួស្រីក្នុងរឿង "កាមទេពបង្រ្កាបស្នេហ៍" បានបកស្រាយថា ខ្លួនពិតជាចង់បានកូនស្រីនឹងគេ ប៉ុន្តែចាំឲ្យកូនប្រុសភ្លោះ (Thunder និង Storm) ធំដឹងក្តីជាងនេះបន្តិចទៀតសិន ។ 

ហើយថ្មីៗនេះ គេសង្កេតឃើញជាថ្មីម្តងទៀត ដោយឃើញ ភរិយាលោក Nott Witsarut Rungsisingpipat ថតរូបជាមួយនិងកូនស្រីរបស់នាង Aff Taksaorn ហើយញញឹមពព្រាយរហូតធ្វើឲ្យហ្វេនកាន់តែសង្ស័យថា មិនយូរមិនឆាប់នោះទេ តារាស្រីកូនកាត់រូបនេះ នឹងមានកូនស្រីនឹងគេដែរហើយ ៕






នាង Chompoo araya ជាមួយនិងកូនស្រីរបស់នាង Aff Taksaorn

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Chompoo araya Nott Witsarut Rungsisingpipat