CamNews

ចិន៖ ត្រូវមហាជនរិះគន់ ព្រោះយកកូនក្មេង មកស្លៀក Bikini បង្ហាញរថយន្ត

កាលពីពេលថ្មីៗកន្លងមកនេះការដាក់តាំងបង្ហាញរថយន្តមួយត្រូវបានគេរិះគន់យ៉ាងចាស់ដៃដោយ
សារតែវាជាអំពើមិនសាកសម ដែលយកក្មេងអាយុ ៤ ទៅ ៥ ឆ្នាំនិង ១៣ ឆ្នាំមកស្លៀក Bikini បង្ហាញ
អមរថយន្ត។

រូបភាពរបស់កម្មវិធីនេះត្រូវបានគេចុះផ្សាយពេញ Internet ដែលត្រូវបានគេរិះគន់ថា ឪពុកម្ដាយមិន
គួរណាអោយកូនៗ របស់ខ្លួនដែលនៅក្មេងៗ មកធ្វើបែបនេះដើម្បីប្រាក់ទាល់តែសោះ ព្រោះវាពិត
ជាមិនសាកសម ទាំងក្មេងអាយុ ១៣ ឆ្នាំនិង ៤ ទៅ ៥ ឆ្នាំ។

សម្រាប់ការរិះគន់ទាំងនេះមិនទាន់ត្រូវបានឆ្លើយតបពីសំណាក់អ្នកគ្រប់គ្រង រៀបចំកម្មវិធីនេះនៅ
ឡើយនោះទេ។ ចុះអ្នកវិញគិតយ៉ាងណាដែរ?

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: chinese star china