CamNews

តារា 

ទើបតែសម្រាលកូនបានជាង ១ ខែសោះ នាង Pat napapa ស្រាប់តែ....

ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី​ ១៣ ខែកុម្ភៈកន្លងផុតទៅនេះ  តារាសម្តែងស្រី នាង Pat napapa ទើបសម្រាលបានកូនប្រុសម្នាក់ បើរាប់មកទល់ពេលនេះទើបតែបានប្រហែលជាជាង ១ ខែប៉ុណ្ណោះ ប៉ុន្តែសម្រស់និងរូបរាងដ៏ស្រស់ស្អាតរបស់តារាថៃរូបនេះ បែរជាត្រលប់មកស្រស់ស្អាតវិញ ក្រោយពីពពោះកូនប្រុសក្នុងផ្ទៃអស់រយៈពេលជាង ៩ ខែ ។ 

កាលពីពេលថ្មីៗនេះ តារាថៃដែលពោរពេញទៅដោយពាក្យចចាមអារាមរូបនេះ ក៏បានបង្ហោះរូបនៅលើគណនី instagram ជាមួយនិងរូបថតមួយចំហរ ខ្លួនដោយធ្វើឲ្យមហាជនទប់ចិត្តមិនសរសើរមិនបានឡើយថា នាងពូកែក្នុងការថែទាំសុខភាពបែបនេះ ទើបតែសម្រាលកូនបានជាង ១ ខែសោះ នាង Pat napapa ស្រាប់តែរូបរាងដ៏ស្រស់ស្អាតដែលក្រមុំសូមខ្មាស់ក៏ត្រលប់មកវិញបាត់ ។ នៅចាំអីទៀតទៅទស្សនារាងដ៏គួរឲ្យក្នាញ់របស់តារាស្រីកូនមួយរូបនេះទាំងអស់គ្នា ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Pat napapa Akarakit worarojcharoendet