CamNews

ព័ត៌មានអន្តរជាតិ 

ឆ្នាំ ២០១២ មានអ្នកយកព័ត៌មាន ត្រូវគេសម្លាប់ ច្រើនបំផុត

អ្នកយកព័ត៌មានចំនួន ១៤១នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសចំនួន ២៩ នៅជុំវិញពិភព
លោក ក្នុងនោះ ភាគច្រើនត្រូវបានសម្លាប់ក្នុងប្រទេស ស៊ីរី ប្រការនេះ   បានរុញច្រានឱ្យឆ្នាំ
២០១២ ក្លាយជាឆ្នាំដែលមានអ្នកយកព័ត៌មានត្រូវគេសម្លាប់ច្រើនបំផុត។

Press Emblem Campaign (PEC) ដែលជាអង្គការការពារអ្នកកាសែត ដែលមានទីតាំងនៅក្នុង
ប្រទេសស្វីស ឱ្យដឹងថា ចំនួនអ្នកយកព័ត៌មានត្រូវបានសម្លាប់ក្នុងឆ្នាំ ២០១២ កើនឡើង ៣១%
ធៀបនឹងឆ្នាំ ២០១១។

ចំណែកឆ្នាំ ២០១២ នៅក្នុងប្រទេសស៊ីរី មានអ្នកកាសែតចំនួនដល់ទៅ ៣៧នាក់ត្រូវបានសម្លាប់
ក្នុងនោះ មាន ១៣នាក់ ធ្វើការឱ្យបណ្ដាស្ថានិយទូរទស្សន៍អន្ដរជាតិ។ ក្រៅពីនេះ អ្នកកាសែត ៤
នាក់ផ្សេងទៀតកំពុងត្រូវបានចាប់ខ្លួន ឬបាត់ខ្លួន ដែលរួមមានអ្នកយកព័ត៌មានជនជាតិ អ៊ុយក្រែន
ជនជាតិ Jordan ដើមកំណើត  Palestine និងជនជាតិអាមេរិកពីរនាក់ ដែលម្នាក់ធ្វើការឱ្យទីភ្នាក់
ងារសារព័ត៌មាន AFP របស់បារាំង។

ទន្ទឹមនឹងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី ស្ថានភាពនៅ Somalia ក៏មានភាពតានតឹងក្នុងឆ្នាំកន្លងទៅ
ដោយមានអ្នកកាសែត ១៩នាក់ត្រូវបានសម្លាប់។ បន្ទាប់ពី Somalia គឺ ប្រទេសចំនួន ៣ នៅក្នុងទ្វីប
មេរិកខាងត្បូង រួមមាន Mexico មានអ្នកកាសែត ១១នាក់ត្រូវបានសម្លាប់ , Brazil ១១នាក់ ព្រមទាំង
Honduras ៦នាក់។

រីឯទ្វីបអាស៊ីវិញ មានអ្នកយកព័ត៌មានត្រូវបានសម្លាប់ច្រើនបំផុតគឺក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌា
រួមនឹងប្រទេស Bangladesh ។ តំបន់អាស៊ីអាគ្នេយ៍ ប្រទេសដែលមានអ្នកកាសែតត្រូវបានគេសម្លាប់
ច្រើនជាងគេ គឺ Philippines ដែលមានអ្នកយកព័ត៌មានត្រូវបានសម្លាប់ ៦នាក់។ ប្រទេសឥណ្ឌា ក៏
មានអ្នកយកព័ត៌មានត្រូវបានសម្លាប់ ចំនួន ៤នាក់។ ចំណែកប្រទេស Bangladesh ក៏ស្មើនឹងប្រទេស
ឥណ្ឌា។

 

ដោយ ៖ សីហា
ប្រភព ៖ IFN


Tags: journalists killed 2012