CamNews

តារា 

បេក្ខភាពបវរកញ្ញាអាស៊ី បង្ហាញសកម្មភាពហាត់សម មុនការប្រកួតផ្ដាច់ព្រ័ត្រ

មុននេះប៉ុន្មានថ្ងៃ ក្រុមស្រីស្អាតដែលកំពុងចូលរួមក្នុងការប្រកួតដណ្ដើមតំណែងជាបវរកញ្ញាអាស៊ី
ឆ្នាំនេះ កំពុងហាតសម ត្រៀមខ្លួនដើម្បីចូលរួមរាត្រីផ្ដាច់ព្រ័ត្រនៃការប្រកួត នៅថ្ងៃទី ២១មករានេះ។

ទំព័រ Ifeng ​បានចុះផ្សាយថា កាលពីថ្ងៃទី  ១៩កន្លងទៅ ស្រីស្អាតចំនួន  ១៨នាក់   ដែលបានជាប់
ក្នុងវគ្គមុនៗ បានធ្វើការហាត់សម ដោយសារស្លៀកពាក់ឈុតហែលទឹក ឈុតដើរកំសាន្ដ និងការ
ដើរម៉ូដ។ល។ ដើម្បីត្រៀមខ្លួនចូលរួមជុំផ្ដាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញាអាស៊ី ឆ្នាំ ២០១២។

ប៉ុន្ដែ អ្នកដែលបាន និងកំពុងតាមដាន  កាន់តែមានការមិនពេញចិត្ត   ចំពោះការប្រកួតនេះ ដោយ
សារតែក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កើតមានរឿងអាស្រូវជាច្រើន ទាក់ទឹននឹងការប្រកួត។

កាលពីពេលថ្មីៗនេះ Feng Xuebing ដែលជាបវរកញ្ញាឯកអាស៊ី ឆ្នាំ ២០១១ ក៏បានទាមទារផ្ដាច់កិច្ច
សន្យារបស់ខ្លួនជាមួយនិង ទូរទស្សន៍
ATV ដោយសារតែក្រុមហ៊ុននេះបានបង្ខំឱ្យនាងធ្វើកិច្ចការងារ
ដែលមិនមែនសម្រាប់បវរកញ្ញា ជាងនេះ នាងក៏មិនទទួលបានមកុដរបស់ខ្លួននោះដែរ។









ដោយ ៖ សីហា
ប្រភព ៖ VE

Tags: Miss Asia 2012 Miss Asia 2012