CamNews

តារា 

ធៀបការរបស់នាង Janie Tien Phosuwan ស្អាតមែនទែន!!

ថៃ ៖​ នៅមិនប៉ុន្មានខែទៀតនោះទេ ពិធីមង្គលការរបស់អ្នកមេម៉ាយរូបស្អាត នាង Janie Tien Phosuwan និងមិត្តប្រុសវ័យក្មេងគឺលោក Mickey Allapach Na Pombhejara នឹងឈាងចូលមកដល់ ។ 

យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា គូស្នេហ៍មួយគូនេះបានរៀបចំធៀបការរួចរាល់ទៅហើយ ។ ធៀបការនោះមានពណ៍ផ្កាឈូកលាយឡំជាមួយនិងពណ៍ផ្សេងៗបន្តិច មើលទៅឡើងសុីជម្ពូតែម្តង ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Janie Tien Phosuwan ត្រូវបានគូស្នេហ៍ឈុតជង្គង់សុំរៀបការនៅមាត់សមុទ្រ នៅលើទឹកដីសហរដ្ឋអាមេរិច ប្រៀបដូចជារឿងនិទានយ៉ាងចឹង ។ ហើយអ្នកទាំងពីរក៏បានសម្រេចចិត្តចូលរោងការជាមួយគ្នានៅក្នុងខែ​តុលា ឆ្នាំ ២០១៨ ខាងមុខនេះហើយ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Janie Tien Phosuwan Mickey Allapach Na Pombhejara