CamNews

តារា 

ដៃ​គូ​​ថ្មី​របស់ Brad Pitt នាង Marion Cotillard ប្រកាស​ថា មិន​ខ្វល់​​នឹង​​​ពាក្យ ចចាម​អា​រ៉ាម

(អាមេរិក)៖ នាង Marion Cotillard តារាសម្តែងស្រីវ័យ៤១ឆ្នាំ ក្នុងរឿង Allied ដែលជាដៃគូ​របស់ Brad Pitt ក្នុងខ្សែភាពយន្តអាមេរិកដ៏ថ្មីស្រឡាងនេះ បានចេញមុខ បកស្រាយថា នាងមិនដែលយកអារម្មណ៍ ទៅគិតពាក្យចចាមអារ៉ាម​កន្លង​មកថា នាងជាមនុស្សទីបី ដែលជាប់ពាក់ព័ន្ធនឹងការលែងលះ របស់អតីតគូស្វាមីភរិយា​ នេះឡើយ។

នាង Marion Cotillard ជាតារាសម្តែង ជនជាតិបារាំង ដែលកំពុងថតរឿង Allied ជាខ្សែភាពយន្តខ្នាតធំ របស់អាមេរិក ជាមួយតារាប្រុសគឺ Brad Pitt ដែលពេលនេះ លោកមានអាយុ៥២ឆ្នាំ ហើយក៏កំពុងជាប់ក្តីក្តាំលែងលះ ជាមួយអតីតភរិយា និងក៏កំពុងតែសុំសិទ្ធិគ្រប់គ្រងកូន ពីតុលាការ​ដែរ ប៉ុន្តែទន្ទឹមនឹងរឿងនេះ លោកត្រូវបានគេលើកឡើងថា មានទំនាក់ទំនងក្រៅផ្លូវការ ជាមួយតារាស្រីថ្មីនេះ ដែលវាក៏ជាមូលហេតុមួយ នៃការលែងលះ។

ដើម្បីឲ្យអស់​​ច​ម្ងល់ នាង Marion Cotillard បាន​ចេញមុខបកស្រាយថា នាងហត់នឿយ​នឹងដំណឹង​ចចាមអារ៉ាមនេះ ហើយក៏មិនចង់ឲ្យវា ប៉ះពាល់ដល់រឿងថ្មី ដែលកំពុងសម្តែង​នេះដែរ ព្រោះនាងគឺ ជាដៃគូជាមួយ Pitt ដូច្នេះអ្វីៗតែងលេចឮមិនល្អ រវាងតារាប្រុសស្រីចៀស មិនផុតឡើយ៕


Tags: Brad Pitt