CamNews

តារា 

កែវ វាសនា ត្រលប់ចូលទ្រនំចាស់វិញ ភ្ជាប់ជាមួយនិងកាដូពិសេសសម្រាប់ហ្វេន

ភ្នំពេញ ៖ យោងតាមការបង្ហោះតាមរយៈហ្វេសប៊ុកផេកផលិតកម្ម សាន់ដេ បានឲ្យដឹងថា តារាចម្រៀងចាស់ លោក កែវ វាសនា បានត្រលប់ចូលទ្រនំចាស់របស់ខ្លួនវិញហើយ ។ 

ការត្រលប់មកវិញ លោក កែវ វាសនា បានចាប់ដៃគូជាមួយនិង តារាចម្រៀងជើងចាស់ប្រចាំផលិតកម្ម សាន់ដេ គឺកញ្ញា សុខពិសី ។ អ្នកទាំងពីរបានត្រលប់មកវិញជាមួយនិង MV ថ្មីមួយ មានចំណងជើងថា "នឹកមនុស្សម្នាក់ដែលមិនបានស្រលាញ់ខ្ញុំ" ។ 

ចង់ដឹងថា គួរឲ្យចង់ទស្សនាយ៉ាងណានោះ សូមធ្វើការតាមដាននៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕


ដោយ ៖ គន្ធា


Tags: Keo Veasna Sok Pisey