CamNews

តារា 

ប៊ីរីយ៉ា ក្តាប់​បាន​តំណែង​តួឯក​ ក្នុង​កម្មវីធី​ "ឡូយ៩"

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ថ្ពាល់ខួច កូនកាត់បីសាសន៍នាង ប៊ីរីយ៉ា ក្រោយពីដាក់ ខ្លួនចូលប្រឡូកសិល្បៈ អស់មួយ រយៈពេលមក ត្រូវបាន ទស្សនិកជន មើលឃើញថា នាងចាប់ផ្តើមឡើង យឺអ៊ុនមានហាងឆេងទីផ្សារសិល្បៈខ្ពស់ មិនចាញ់តារាស្រីឯទៀតនោះទេ។ ខណៈដែលថ្មីៗនេះ នាងកំពុងតែ ក្ដាប់បានឱកាស សម្រាប់តំណែង ជាតួឯក ក្នុងខែ្សភាពយន្តថ្មី។

ជួបសំណេះសំណាល ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទថ្មីៗកន្លងមកនេះ តារា សម្តែង និងជាពិធីការិនី កញ្ញា ប៊ីរីយ៉ា បាននិយាយប្រាប់ឲ្យដឹងថា សម្រាប់អាជីពសិល្បៈផ្ទាល់ខ្លួន សព្វថ្ងៃនេះ គឺនាងមាន ការមមាញឹកខ្លាំង ទាំងការសម្តែង ថតស្ប៉តពាណិជកម្ម និងការធ្វើជាពិធីការិនីជាដើម។

តារាសម្តែង ប៊ីរីយ៉ា បាននិយាយបន្តថា បច្ចុប្បន្ននេះ នាងកំពុងតែជាប់ដៃ ក្នុងការថតខ្សែភាពយន្ត ឲ្យកម្មវិធី "ឡូយ៩" ដែលនៅក្នុងសាច់រឿងនេះ អ្នកដឹកនាំ ការសម្តែងតម្រូវឲ្យ នាងធ្វើជាតួឯក ។ ចំពោះសាច់រឿងនេះ ត្រូវបាន ប៊ីរីយ៉ា បញ្ជាក់ថា ជាប្រភេទរឿង ដែលមានការអប់រំ ទៅដល់យុវវ័យ អំពីការសិក្សា ហើយក៏មានផ្សារ ភ្ជាប់ទៅ និងការងារ។ ប៉ុន្តែនាងមិនបាន ប្រាប់ឲ្យដឹងពី ចំណងជើង នៃរឿងនោះ ឲ្យបានដឹងនៅឡើយ។

កញ្ញា ប៊ីរីយ៉ា បានបន្តថា នេះជាលើទី៥ របស់នាងហើយ ដែលបានគ្រងតំណែង ជាតួឯក ចាប់ តាំងពីនាងចូលខ្លួន សម្តែងពីមុនៗមក។ ចំពោះខ្សែភាពយន្ត ដែល ប៊ីរីយ៉ា កំពុងក្តាប់បាន តំណែងតួឯកនេះ ជាប្រភេទរឿងភាគ។ រឿងនេះប្រើ រយៈពេលថត ប្រហែលជិត២ខែទើបចប់។ ក្រោយពីថតចប់ហើយ នឹងមានចាក់បញ្ចាំង នៅ ប៉ុស្តិ៍ទូរសទ្សន៍ CTN, MY TV និង CNC ។

ជាមួយគ្នានេះ តារាសម្តែង ប៊ីរីយ៉ា ក៏បាននិយាយឲ្យដឹងដែរថា សម្រាប់ការសម្តែង នៅក្នុងរឿងនីមួយៗ គឺតែងតែជួបនូវការលំបាកខ្លះ ប៉ុន្តែបើទោះបី ជាមានការលំបាក និងនឿយហត់បន្តិចក្ដី ក៏នាងនៅតែមាន អារម្មណ៍សប្បាយចិត្ត និងមិនរាថយឡើយ។

តារាសម្តែង និងជាពិធីការិនី មានអាយុទើបតែ២៣ឆ្នាំ កញ្ញា ប៊ីរីយ៉ា បានហក់បណ្តែតខ្លួន ចូលក្នុង ការងារសិល្បៈ កាលពីអំឡុង ឆ្នាំ២០១០។​ ដោយសារមានសមត្ថភាព និងរូបសម្រស់ស្រស់ស្អាត នាងក៏ក្លាយ ជាតារាសម្តែងស្រី ដែលមានឱកាសច្រើន ក្នុងការគ្រងតំណែង ជាតួឯក ក៏ដូចជាពិធីការនី នៅតាមស្ថានីយទូរទស្សន៍ ព្រមទាំងការថតស្ប៉ត ពាណិជ្ជកម្ម ឲ្យបណ្តាក្រុមហ៊ុន តូចធំមួយចំនួន នៅក្នុងស្រុក៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: biriya entertainment khmer star actress ប៊ីរីយ៉ា