CamNews

តន្រ្តី 

ខេមរៈ សិរីមន្ត និង ខេមរៈ ស្រីពៅ ពួតដៃគ្នា ចេញបទថ្មី អាល់ប៊ុម CD Vol 142

ភ្នំពេញ៖ ផលិតកម្មសាន់ដេ គ្រោងចេញអាល់ប៊ុម CD បទចម្រៀងថ្មីរបស់ខ្លួនវ៉ុល 142 ដើម្បី
ប្រជែងទីផ្សារ ចម្រៀងក្នុងពេលឆាប់ៗ ខាងមុខនេះ ក្រោយពីផលិតកម្ម ក្នុងស្រុកដ៏ធំមួយនេះ
បានទទួលជោគជ័យ ជាបន្តបន្ទាប់ក្នុងការផលិត ខ្សែភាពយន្តរួចមក។ ក្នុងអាល់ប៊ុមថ្មី  ដែល
គ្រោងនឹងចេញលក់ នៅពេលឆាប់ៗខាងមុខនេះ គឺមានតែលោកខេមរៈ សិរីមន្ត និង ខេមរៈ
ស្រីពៅ ពីរនាក់បងប្អូន ប៉ុណ្ណោះ ពុំមានតារាណាមួយ ក្នុងអាល់ប៊ុមថ្មីនេះទេ។

ជាការពិត រាល់ពេលមានបទចម្រៀងថ្មីៗ របស់ផលិតកម្មសាន់ដេ ចេញលក់នៅលើទីផ្សារ គឺ
តែងតែមានទស្សនិកជន ដែលភាគច្រើនជាយុវជន យុវនារី និងបណ្ដាអ្នកគាំទ្រ តាមបណ្ដាញ
ទំនាក់ទំនង ហ្វេសប៊ុក (Facebook) ធ្វើការដោនឡូត(Download) ចែករំលែកគ្នា ស្ដាប់កម្សាន្ត
និងក្លាយជាបទ ពេញនិយមក្នុងស្រទាប់ យុវវ័យផងដែរ។

នៅក្នុងអាល់ប៊ុម ថ្មី CD វ៉ុល142 ដែលជាអាល់ប៊ុមពួតដៃគ្នា រវាងលោកខេមរៈ សិរីមន្ត និង ខេមរៈ
ស្រីពៅ នេះគឺ មានបទចម្រៀងដូចជា៖

០១. ជាតិនេះស្រឡាញ់តែអូន - ខេមរៈ សិរីមន្ត
០២. សារភាពស្នេហ៍នៅបន្ទាយមានជ័យ - ខេមរៈ សិរីមន្ត
០៣. អស់ទ្រាំ - ខេមរៈ ស្រីពៅ
០៤. ឈប់ស្រឡាញ់អូនទៅ - ខេមរៈ ស្រីពៅ
០៥. ប្រច័ណ្ឌខុសប្រយ័ត្នអូនខឹង - ខេមរៈ ស្រីពៅ
០៦. ស្រឡាញ់ពេកទើបទឹកភ្នែកហូរ - ខេមរៈ សិរីមន្ត
០៧. សប្បាយចិត្តណាស់បើបានរៀបការ - ខេមរៈ សិរីមន្ត
០៨. មនុស្សសំណល់ - ខេមរៈ សិរីមន្ត
០៩. Boom - ខេមរៈ សិរីមន្ត
១០. ប្រុសងរជាងស្រី - ខេមរៈ ស្រីពៅ

ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khem marak sereymun sreypov sunday cd vol 142 entertainment khmer stars