CamNews

កីឡាអន្តរជាតិ 

Barcelona បន្តការឈ្នះជាបន្ត លើក្រុម​ Malaga ៣ ទល់ ០ (មានវីដេអូហាយឡាយ)

ក្រុមយក្ស របស់អេស៉្បាញ Barcelona បានបើកទ្វារ កីឡាដ្ឋាន របស់ខ្លួន ស្វាគមន៍ក្រុម Malaga ។ Barcelona បានឈ្នះ ជាបន្តបន្ទាប់ រួចមក ហើយឥលូវនេះ ក៏កំពុងបន្តការ ឈ្នះតទៅទៀត ផងដែរ។



ចាប់ផ្តើម តង់ទី ១ Barcelona មិនសូវជា មានឱកាស ស៊ុតអោយបាន ល្អប៉ុន្មានទេ តែរហូតដល់ ចុង តង់ នាទីទី ៤០ កីឡាករ Pique បានស៊ុតចូល មួយគ្រាប់ បញ្ចប់តង់ទី មួយអោយក្រុម Barcelona នាំ មុខមុន ក្នុងលទ្ធផល ១ ទល់ ០ ។ ចូលមកដល់ តង់ទី ២ បាន ១០ នាទី នៅនាទី ៥៥ កីឡាករ Pedro ក៏បន្ថែម មួយគ្រាប់ អោយក្រុម​ Barcelona ។ មិនទាន់ បានប៉ុន្មាន ផងនាទីទី ៦១ កីឡាករ Sanchez ក៏បានស៊ុត ចូលមួយគ្រាប់ ទៀតអោយក្រុម Barcelona បញ្ចប់តង់ ក្នុងលទ្ធផល ៣ ទល់ ០ ៕


ប្រែសម្រួល ៖ កុសល
ប្រពភ ៖ k14,youtube 


Tags: football sports barcelona malaga la liga