CamNews

កីឡាអន្តរជាតិ 

Chelsea ជ្រុះ​ចេញ​ពី Champions League ក្រោយ​ចាញ់ PSG ២-១ យប់​មិញ​ទៀត (Video Inside)

(ក្រុងឡុងដ៍)៖ ក្រុមតោខៀវ Chelsea របស់អង់គ្លេសបន្តអាម៉ាស់មុខជាថ្មីទៀតយប់មិញនេះ ក្រោយបន្ហចាញ៉ក្រុមភ្ញៀវ Paris Saint Germain ២-១ ជ្រុះចេញពីក្របខណ្ឌ Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយក្នុងទឹកដីនៃកីឡ ដ្ឋាន Stamford Bridge របស់ខ្លួនដោយមិននឹកស្មាន ។

នេះជាការបរាជ័យលើកទី២ សម្រាប់គូ្របង្វឹកស្តីទី Guus Hiddink ក្រោមថ្វីជើង Paris ទាំង២ជើង ជាមួយនឹងលទ្ធផលបច្ចេកទេស ៤-២ ខណៈដែលគ្រូបង្វឹកជនជាតិហូឡង់ដឹកនាំលេងនៅ Premier League មិនដែលចាញ់សោះ អស់ណាស់ត្រឹមស្មើ ។

ស្ថិតក្នុងទឹកដី Chelsea អាចរកបានតែ១គ្រាប់ប៉ុណ្ណោះ ដែលគ្រាប់បាល់វាយបកដូចជើងទី១ដែរ នៅនាទីទី២៧ ដោយកីឡាករខ្សែប្រយុទ្ធ Diego Costa ក្រោយពេល Adrien Rabiot រកគ្រាប់ទី១ឲ្យ Paris នៅនាទីទី១៦ និងត្រូវ បាន Zlatan Ibrahimovich បន្ថែមគ្រាប់ទី២ នៅនាទីទី៦៧ ដើម្បីបញ្ចប់ក្តីស្រម៉ៃរបស់ Chelsea ត្រឹមវគ្គ១៦ក្រុមតែម្តង ។

នៅយប់មិញនេះដែរ ក្រុមម្ចាស់ផ្ទះ Zenit St. Petersburg ក៏បានរងបរាជ័យជាលើកទី២ ដោយលទ្ធផល ២-១ ក្រោម ថ្វីជើងរបស់ក្រុមភ្ញៀវ Benfica របស់ព័រទុយហ្គាល់ទៀតដែរ ក្រោយជើងទី១ បានចាញ់ ១-០ មកហើយនោះ ដោយរក ឃើញ៤ក្រុមហើយបានឡើងទៅវគ្គ៨ក្រុមចុងក្រោយរួមមាន Real Madrid, Wolfburg, PSG និង Benfica ៕

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League