CamNews

ជីវិតរស់នៅ 

សិស្សសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក រាប់រយនាក់ចេញរាំ 'Gangnam Style'

 
អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីព្រឹកថ្ងៃ ទី
០១ តុលានេះថា សិស្សសាកលវិទ្យាល័យ Cornell រាប់រយអ្នកបាននាំគ្នាចេញរាំស្ទីល 'Gan-
gnam Style' ពេញទីធ្លាសាលារៀន។



គួររំលឹកផងដែរថា ក្រោយពីតារា Rapper លោក Psy របស់កូរ៉េខាងត្បូង បានបង្កើតនូវចង្វាក់
រាំ 'Gangnam Style' នេះមក ចង្វាក់រាំនេះ គឺមានភាពល្បីល្បាញ និងពេញនិយមខ្លាំងណាស់។
ដោយសារតែមានការពេញចិត្ដ និងមានរន្ទឺនៃបទនេះផង ទើបសិស្សសាលា Cornell ទាំងអស់
បានបបួលគ្នីគ្នាចេញរាំបទនេះ ពេញមុខទីធ្លាសាលាទាំងអស់គ្នាតែម្ដង។


នេះជាវីដេអូក្លីបដែលបង្ហាញពីការរាំចង្វាក់ Gangnam Style របស់សិស្សសាកលវិទ្យាល័យ
Cornell សូមចុចដើម្បីមើល៕

 

ដោយ៖​ សីហា
ប្រភព៖ newsday


Tags: lifestye living students dance Gangman Styleusa