CamNews

ប្លែកៗ 

តិរច្ឆានមែន! បង​ប្រុស ចាប់​រំ​លោភ​ម្តាយ​បង្កើត​ក្នុង​បន្ទប់​ដេក ត្រូវប្អូនប្រុស តាមទាន់

បរទេស៖ បុរសម្នាក់ត្រូវប៉ូលិស Malawi ចាប់ខ្លួន បន្ទាប់ពីគេបានរំលោភម្តាយ បង្កើតរបស់ខ្លួនយ៉ាងកម្រោល ខណៈពេលដែលស្ត្រីរងគ្រោះ កំពុងដេកលក់នៅក្នុងបន្ទប់ដេក ។

ជនសង្ស័យអាយុ២៣ឆ្នាំឈ្មោះ Macdonald Kusala ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ បន្ទាប់ ពីរកឃើញថា ជននេះបានចាប់រំលោភម្តាយអាយុ៤២ឆ្នាំ ហើយជនបង្កហេតុបានសារភាពថា ខ្លួនផឹកស្រាស្រវឹងទើប ប្រព្រឹត្តទង្វើបែបនេះ ។

បុរសម្នាក់ជាប្អូនជនសង្ស័យជាអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបានរាយការណ៍ប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុ ខ្លួនបានដើរចូលផ្ទះ ស្រាប់តែឃើញបន្ទប់ដេករបស់ម្តាយចំហទ្វារ ហើយក៏ក្រឡេកឃើញម្តាយត្រូវគេរំលោភ ក្រោយមក ក៏ឃើញបងប្រុសខ្លួនមាន សភាពអាក្រាតកាយ ទើបប្រញាប់ទូរសព្ទប្តឹងប៉ូលិសតែម្តង ។

នៅចំពោះមុខតុលាការ Kusala បានសុំទោសចំពោះទង្វើដែលខ្លួនប្រព្រឹត្តខុសឆ្គងយ៉ាងធ្ងន់ធ្ងរលើម្តាយ ដោយអះអាង ថាគាត់គ្មានចេតនា ធ្វើបែបនេះឡើយ ៕

                                        រូបភាព តំណាង ម្តាយកំពុងកើតទុក្ខ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Hot news Argentina Unbelievable new Breaking news