CamNews

តារា 

នាង Angelina Jolie គំរាម​ប្តឹង​តារា​ប្រុស Perez Hilton ដែល​​បាន​បញ្ចេញមតិ​ពាក់​ព័ន្ធ​រឿង​លែង​លះ

(អាមេរិក)៖ នាង Angelina Jolie បានគំរាមប្តឹង Perez Hilton តាមរយៈមេធាវីរបស់ខ្លួនពីររូប គឺលោក Bert Fields និង Priya Sapori ដោយមេធាវីតំណាងឲ្យ អ្នកស្រីបានផ្ញើអ៉ីម៉ែល ទៅ Perez Hilton ដែលជាតារាសម្តែងម្នាក់ ឲ្យផ្លាស់ប្តូររបាយការណ៍​របស់ខ្លួន​ចេញ ពាក់ព័ន្ធនឹងរឿងលែងលះ របស់នាង ជាមួយស្វាមី។

នៅក្នុង Instagram របស់ Perez Hilton តារាវ័យ៣៧ឆ្នាំរូបនេះ បានសរសេរថា «មេធាវីរបស់ Angelina Jolie បានគំរាមប្តឹងខ្ញុំ ចំពោះអ្វីដែលលើកឡើង ពាក់ព័ន្ធនឹងការបែកបាក់ រវាង Brad Pitt និងនាង ហើយក៏ប្រាប់ឲ្យខ្ញុំប្តូរ ការសរសេរនោះចេញ ប៉ុន្តែខ្ញុំនឹងមិនកែប្រែ អ្វីទាំងអស់!» ។ នេះ​ជាសម្តីរបស់ Perez Hilton ផ្ញើសារទៅនាង Angelina Jolie។ 
Perez Hilton បញ្ជាក់ថា លោកក៏ជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់នាងដែរ តែបែរជាមិនស្មានថា នាងចង់ប្តឹងរូបលោក​ ចង់ក្លាយ​ជាសត្រូវនឹងគ្នា ហើយលោកក៏សុំទោស ចំពោះរឿងនេះ តែលោកក៏មិនផ្លាស់ប្តូរអ្វីទេ បើនាងចង់ប្តឹងលោក និងឲ្យមេធាវីរបស់ខ្លួន Brian Freedman ចេញមុខលើករណីនេះ លោកសូមស្វាគមន៍ ព្រោះលោកមិនបានធ្វើអ្វីខុសទេ។

បច្ចុប្បន្ន Angelina Jolie បានផ្លាស់ប្តូរលំនៅដ្ឋាន ទៅរស់នៅកន្លែងថ្មី ជាមួយកូនៗ​ទាំង៦ របស់នាង ដែលមានដល់ទៅ២០បន្ទប់ សម្រាប់ឲ្យកូនៗស្នាក់នៅស្រួល ហើយអ្វីដែលនាងតែងតែបញ្ជាក់ ប្រាប់មហាជន និងអ្នកសារព័ត៌មាននោះ គឺការប្តឹងលែង លះគ្នា ជាមួយស្វាមី ដែលរៀបការអស់រយៈពេល២ឆ្នាំ មកហើយនេះ ក៏ព្រោះតែនាងបារម្ភ ពីការប៉ះទង្គិចគ្នារវាងឪពុក និងកូនៗ ដោយនាងមិនចង់ឲ្យកូន ឃើញអំពើហិង្សាឡើយ៕


ផ្តល់សិទ្ធិដោយ ៖​ ខ្មែរថកឃីង


Tags: Angelina Jolie Brad Pitt