CamNews

តារា 

នាង Chompoo បង្ហោះរូបគ្រួសារនៅលើអុិនស្រ្តាក្រាមព្រោះបំណងមួយ!!

ថៃ ៖ ឆ្លើយទៅនឹងតម្រូវការរបស់អ្នកកាសែត នាង Chompoo araya បានសារភាពត្រង់ៗថា នាងពិតជាចង់មានកូនម្នាក់ទៀតពិតមែន ហើយអ្វីដែលកាន់តែប្រសើរប្រសិនបើកូនទី ៣ របស់នាង គឺជាកូនស្រី តែទោះបីជាយ៉ាងណាក៏ដោយ តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះ ត្រូវបានរង់ចាំឲ្យកូនប្រុសភ្លោះរបស់នាងឈ្មោះថា Thunder និង Storm ធំធាត់ជាងនេះបន្តិច ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ឥលូវនេះយើងងាកមកចាប់អារម្មណ៍ជាមួយនិងជីវីតគូវិញម្តង ។ អ្នកម្តាយកូនភ្លោះរូបនេះថ្លែងថា ទោះបីជាមានការរវល់ជាមួយនិងកូនទាំងពីរផង ការងារសិល្បៈទាំងក្នុងនិងក្រៅប្រទេសផងនោះ នាងក៏នៅតែទទួលទានអាហារពេលល្ងាចជាមួយនិងលោក Nott Witsarut Rungsisingpipat ដែលជាស្វាមី យ៉ាងហោចណាស់មួយសប្តាហ៍ម្តងដែរ ។ 

ជាមួយគ្នានេះផងដែរ តួស្រីក្នុងរឿង "I love you two" បន្ថែមថា នាងនឹងបង្ហោះរូបថតគ្រួសារនៅលើគណនីអុិនស្រា្តក្រាមក្នុងគោលបំណងបង្ហាញពីជីវីតរស់នៅរបស់នាងប្រចាំថ្ងៃ ឲ្យហ្វេនៗបានដឹងផងដែរ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Chompoo araya Nott Witsarut Rungsisingpipat