CamNews

ព័ត៌មានអន្តរជាតិ 

ប្រកាសអាសន្ន រលកយក្ស ស៊ូណាមិ ក្រោយរញ្ចួយដីកម្លាំងខ្លាំង ៧,២រ៉ិចទ័រ

ព័ត៌មានអន្តរជាតិ ៖ យោងតាមរបាយការណ៍ ពី USGS គូសបញ្ជាក់ឲ្យដឹងថា ប្រទេសដីកោះ Vanuatu ដែលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនោះ រងនូវការវាយប្រហារគ្រោះធម្មជាតិរញ្ជួយដីកម្លាំងខ្លាំងដល់ទៅ ៧,២ រ៉ិចទ័រ ។ 



ប្រភពបន្តឲ្យដឹងថា ទីតាំងដើមនៃគ្រោះរញ្ជួយដីលើកនេះ គឺមានវត្តមានចេញពីជម្រៅទឹកសមុទ្រ ប្រមាណ ៤០គ.ម ខណៈមានរយៈចម្ងាយប្រមាន ១៤០គ.ម ភាគខាងជើងទីក្រុង Luganville ។  ពុំ​ទាន់មានសេចក្តីរាយការណ៍ណាមួយដែលមានករណីធ្វើឲ្យមនុស្សរងគ្រោះ ស្លាប់ បាត់បង់ជីវិតអ្វី នោះទេ សូម្បីតែរបាយការណ៍ សំណង់អាគាររងនូវការបំផ្លិចបំផ្លាញក៏ពុំទាន់មានដូចគ្នាដែរ ប៉ុន្តែ អ្វីដែលជាបញ្ហាចោទនោះគឺធា មានការប្រកាសអាសន្នរលកយក្សស៊ូណាមិ ដូច្នេះ ប្រជាជាតិស្ថិត នៅក្នុងនិងក្បែរមហាសមុទ្រប៉ាស៊ីហ្វិកគួរតែបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់ ៕




ប្រែសម្រួល ៖ កុសល


ប្រភព ៖ អ័រតេ 


Tags: Tsunami Vanuatu Japan Int news