CamNews

តារា 

ទើបប្រកាសលក់ឡានចាស់ ពេលនេះនាង Kimberly ទិញឡានថ្មីមួយទៀតភ្លែត ស្អាតដល់ហើយ

កំសាន្ត ៖ កាលពីប៉ុន្មានសប្តាហ៍មុន តារាសម្តែងថៃ នាង Kimberly រងការរិះគន់យ៉ាងខ្លាំងចំពោះការប្រកាសលក់ឡានតាមរយៈគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួន ដោយ Fans មួយចំនួននិយាយថា នាងគឺជាមនុស្សម្នាក់ដែលចូលចិត្តអួតនូវទ្រព្យសម្បត្តិជាសាធារណៈ ។ 

ក្រោយរិះគន់ខ្លាំងពេក តួស្រីក្នុងរឿង "សុំជាបុរសម្នាក់ក្នុងចិត្តអូន" បានធ្វើការប្លុកអ្នកទាំងនោះដើម្បីកុំឲ្យជ្រៀតជ្រែកជីវិតផ្ទាល់ខ្លួនរបស់នាង ស្របពេលដែលអ្នកគាំទ្រដែលយល់ចិត្តនាងក៏ឲ្យនាង Kimberly ធ្វើបែបនេះដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា មួយរយៈចុងក្រោយនេះ តារាស្រីវ័យ ២៥ ឆ្នាំ បានលេចលឺនូវព័ត៌មានថ្មីមួយទៀតថា នាង Kimberly ទើបតែទិញឡានថ្មីមួយទៀតភ្លែត ដែលមានពណ៏ខ្មៅ ស្អាតមែនទែន ។ ចង់ដឹងកាន់តែច្បាស់ ទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Kimberly Mark prin