CamNews

តារា 

ការពិតចឹងសោះ! បានជាមេម៉ាយកូនមួយ នាង គង់ សូនីតា លេបថ្នាំសម្លាប់ខ្លួនបែបនេះ !

ព័ត៌មានកំសាន្ត ៖ នាង គង់ សូនីតា តារាវ័យក្មេង ដែលជាប់ឈ្មោះជាស្រ្តីមេម៉ាយកូនមួយ សាច់សខ្ចី នៅសុខៗស្រាប់តែទម្លាយសារប្លែកមួយឃ្លា ហាក់មានចេតនាចង់សម្លាប់ខ្លួនជាថ្មី ព្រោះតែវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ មិនអាចដោះស្រាយបាន ​ទើបសម្រេចចិត្តគិតខ្លីបែបនេះទៅ ។

ដោយយោងតាម Status ដែលតារាស្រីរូបនេះបានបង្ហោះគឺនាង គង់ សូនីតា បានធ្វើឲ្យមានការជ្រួលច្របល់ ដល់អ្នកនិយមលេងបណ្តាញសង្គម ហ៊្វេសប៊ុកយ៉ាងខ្លាំង ដោយសារតែសារនោះនាងបានសរសេរថា "លាហើយរឿងដែលមិនល្អទាំងឡាយ លាជារៀងរហូតមិត្តភក្តិមីងមាប្អូនបង និងកូនជាទីស្រឡាញ់ ខ្ញុំលារហូតហើយ..!" ។

ដោយយោងាតាមការរៀបរាប់យ៉ាងដូច្នេះ តារាស្រី គង់ សូនីតា ភ្លាមៗនោះ គេសង្កេតឃើញអ្នកគាំទ្រ និងមិត្តភក្តិនាងជាច្រើន បានសរសេរលួងលោម លើកទឹកចិត្តជាច្រើនថែមទៀតផង ។ 

សូមបញ្ជាក់ថា នេះជាលើកទី២ ហើយ ដែលតារាស្រីកូនមួយ នាង គង់ សូនីតា ប៉ងចង់ផ្តាច់ជីវិត ក្រោយពេលជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ខណៈលើកទី១ កើតឡើង កាលពីអំឡុងចុងខែមេសាឆ្នាំ ២០១៦ និងលើកទី២នេះ កាលពីថ្ងៃទី០៦ ខែធ្នូឆ្នាំ២០១៦ ប៉ុន្តែជាលទ្ធផលទាំងពីរលើក ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ៕






ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Kong sonita