CamNews

យល់ដឹង 

កំពូលអ្នកនយោបាយស្រីដ៏​ស៊ិច​ស៊ី​ទាំង​១០ ក្នុង​ពិភព​លោក

បរទេស៖ យើងដឹងហើយថា បើទោះបីជាការប្រលូកចូលក្នុងនយោបាយ របស់ស្ត្រីហាក់បីមានកម្រិតតិច ជាងបុរសក៏ ពិតមែន ប៉ុន្តែស្ត្រីនៅតែត្រូវបានគេឲ្យតម្លៃ និងទទួលស្គាល់ថា ជាផ្នែកមួយដ៏ចាំបាច់ សម្រាប់ជួយធ្វើឲ្យសង្គមឲ្យមាន ការអភិវឌ្ឍន៍ និងរីកចម្រើនឈានទៅមុន  ខាងក្រោមនេះ ជាកំពូលអ្នកនយោបាយស្រីដ៏ស៊ិចសីទាំង១០ ក្នុងពិភពលោក៖

១. នាង Yuri Fujikawa
ជាអ្នកនយោបាយស្រីដ៏ស្រស់ស្អាត និងសិចស៊ីបំផុតរបស់ពិភពលោក ដែលមានអាយុ ៣៣ ឆ្នាំ ហើយត្រូវបានគេ ស្គាល់ថាជាសភាស្រីប្រចាំទីក្រុង Hachinohe និងជាសមាជិកនៃគណបក្សអភិរក្សនិយមរបស់ប្រទេសជប៉ុន ។


២. នាង Luciana Leon
ជាអ្នកនយោបាយដ៏ស្រស់ស្អាតម្នាក់របស់ប្រទេសប៉េរូ ដែលកាលពីខែកុម្ភៈឆ្នាំ ១៩៩៣ អំទ្បុងពេលមានអាយុ ១៤ ឆ្នាំនាង Leon បានក្លាយជាអគ្គលេខាធិការនៃគណបក្ស Aprista ហើយបន្ទាប់មកឆ្នាំ ២០០៦ ក្នុងវ័យ ៣១ ឆ្នាំនាង បានក្លាយជាសមាជិកក្មេងបំផុតនៃសភារបស់ប្រទេសប៉េរូ ។


៣. នាង Maria Carfagna
ត្រូវបានគេចាត់ទុកថា «ជារដ្ឋមន្រ្តីដ៏ស្រស់ស្អាត និងក៏ជាអ្នកនយោបាយស្រីដ៏សិចស៊ីម្នាក់ ក្នុងពិភពលោកផងដែរ " ។ បច្ចុប្បន្ននេះ នាង  Maria Carfagna ជារដ្ឋមន្ត្រី និងជាសមាជិកម្នាក់នៅក្នុងគណបក្ស  Forza របស់ប្រទេសអ៊ីតាលី ។


៤. នាង Eva Kaili
ជាសមាជិកម្នាក់របស់សភាក្រិក និងជាអតីតិធីការិនីក្នុងប៉ុស្តិ៍ទូរទស្សន៍ ព្រមទាំងជាសមាជិកនៃ Black Sea Economic Cooperation របស់សភាអង្គការណាតូ។


៥. នាង Angela Gerekou
ស្ថិតនៅលេខរៀងទី៥ ក្នុងចំណោមអ្នកនយោបាយស្រី ដ៏សិចស៊ីបំផុតក្នុងពិភពលោក គឺនាង Angela Gerekou ដែល រូបនាងជាអនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ ព្រមទាំងជាសមាជិកសភា របស់គណបក្ស PASOK នៃប្រទេស ក្រិក។


៦. នាង Julia Bonk
ជាសមាជិកក្មេងបំផុតនៃសភាអាល្លឺម៉ង់ ក្នុងរដ្ឋ Saxony ដែលបានជាប់ឆ្នោតនៅអាយុ ១៨ ឆ្នាំ ហើយស្ថិតនៅលេង រៀងទី៦ ក្នុងចំណោមអ្នកនយោបាយស្រី ដ៏សិចស៊ីបំផុតក្នុងពិភពលោក ។


៧. នាង Alina Kabaeva
ជាអ្នកនយោបាយស្រី ដ៏ស្រស់ស្អាត និងសិចស៊ីបំផុតរបស់ប្រទេសរុស្ស៊ី ដែលត្រូវបានគេស្គាល់ថា ជាសភារងក្នុងរដ្ឋ Duma មកពីគណបក្សសហរដ្ឋរុស្ស៊ី ។


៨. នាង Setrida Geagea
ជាអ្នកនយោបាយស្រី ដ៏ល្បីល្បាញ និងស្រស់ស្អាតបំផុតនៅក្នុងប្រទេសលីបង់ និងក៏ជាអ្នកប្រយុទ្ធប្រឆាំងនឹងការគៀប សង្កត់របស់ប្រទេសស៊ីរី មកលើប្រទេសខ្លួនផងដែរ។


៩. នាង Orly Levy
សម្រាប់លេងរៀងទី៩ ក្នុងចំណោមអ្នកនយោបាយស្រី ដ៏សិចស៊ីបំផុត ក្នុងពិភពលោកគឺ នាង Levy ដែលត្រូវបានគេ ស្គាល់ថា ជាអ្នកនយោបាយនៃប្រទេសអ៊ីស្រាអែល។


១០. នាង Anna Maria Galojan
ជាអ្នកនយោបាយស្រីដ៏ស្រស់ស្អាត និងសិចស៊ីម្នាក់របស់ប្រទេសអេស្តូនី ដែលត្រូវបានគេចោទប្រកាន់ពីបទបន្លំលួច ប្រាក់ជាតិចំនួនជាង ៥៩.៤៣៨ អឺរ៉ូ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news ISIS Jordan Pilot