CamNews

កំសាន្ត 

ខ្សែភាពយន្តថ្មីលាយឡំជាមួយយុទ្ធសិល្បិ៍ និងដំណើរផ្សងព្រេងដ៏កំប្លែង “អាថ៍កំបាំងត្រានាគរាជ” មានចាក់បញ្ចា

ភ្ជុំនេះមិនដឹងទៅណាមែនទេ? អ៊ីចឹងមកទស្សនាខ្សែភាពយន្តថ្មី “អាថ៍កំបាំងត្រានាគរាជ” មកដែលជាខ្សែភាពយន្តបែបយុទ្ធសិល្បិ៍អភិនីហា ជាមួយនឹងដំណើរផ្សងព្រេងដ៏អស្ចារ្យដើម្បីស្វែងរកត្រានាគរាជនេះ។ ដោយមានការចូលរួមសម្ដែងពីតារាជើងចាស់ដ៏ល្បីគឺលោក Jackie Chan ដែលបងប្អួនខ្មែរយើងហៅថា ឈិនឡុង រួមជាមួយនឹងលោក Arnold Schwarzenegger ដែលជាតួអង្គល្បីពីខ្សែភាពយន្ត Terminator ធ្វើឲ្យខ្សែភាពយន្តនេះកាន់តែគួរឲ្យចាប់អារម្មណ៍ថែមមួយកម្រិតទៀត។




មិនត្រឹមតែប៉ុណ្ណោះខ្សែភាពយន្តនេះគឺពោរពេញទៅដោយឈុតវាយប្រហារបែបយុទ្ធសិល្បិ៍ជាមួយនឹង CGI យ៉ាងល្អដែលអ្នកទស្សនាហើយសរសើរមិនដាច់ពីមាត់។ ដូច្នេះហើយនៅចាំអីទៀត? មកទស្សនាខ្សែភាពយន្ត “អាថ៍កំបាំងត្រានាគរាជ” ដែលកំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។



ទស្សនា Trailer នៅទីនេះ

 

 

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។