CamNews

តារា 

កូនប្រុសភ្លោះរបស់នាង Chompoo និងស្វាមីសេដ្ឋី កាន់តែគួរឲ្យស្រលាញ់!!

ថៃ ៖ ក្នុងនាមជាអ្នកម្តាយសម័យថ្មី ទោះបីជារវល់ជាមួយនិងការងារសិល្បៈយ៉ាងណាក៏ដោយចុះ ប៉ុន្តែតារាសម្តែងថៃលំដាប់ជួរមុខនាង Chompoo araya នៅតែឆ្លៀតពេលទំនេរ មើលថែទាំកូនប្រុសភ្លោះដោយផ្ទាល់ដៃ ។ 

យោងតាមការបង្ហោះរបស់ភរិយាអ្នកជំនួយរាប់លាន គឺលោក Nott Witsarut Rungsisingpipat គឺសង្កេតឃើញថា កូនប្រុសភ្លោះទាំងពីរគឺ Thunder និង Storm កាន់តែគួរឲ្យស្រលាញ់ ព្រមទាំងអាចរកលុយបានយ៉ាងច្រើន តាមរយៈការផ្សាយពាណិជ្ជកម្មផ្សេងៗថែមទៀតផង ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងវ័យ ៣៦ ឆ្នាំនាង Chompoo ថ្លែងប្រាប់អ្នកកាសែតថា ខ្លួននឹងយកលុយដែលកូនរកបាន តាមរយៈការផ្សាយពាណិជ្ជកម្មនានាៗ ទុកឲ្យគេនៅពេលធំដឹងក្តីដើម្បីប្រើប្រាស់ការចំណាយផ្សេងៗ ដូចជាថ្លៃសាលា និងអ្វីផ្សេងៗជាច្រើនទៀត ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Chompoo araya Nott Witsarut Rungsisingpipat