CamNews

ភាពរាំងស្ងួតនៅទ្វីបអាមេរិក ធ្វើឱ្យដំណាំជាច្រើន រងផលប៉ះពាល់

អាមេរិក៖ ភាពរាំងស្ងួតនៅតែបន្តនៅក្នុងតំបន់កណ្តាលលោកខាងលិច ដែលជាកត្តាដ៏
អាក្រក់ ធ្វើអោយប៉ះពាល់យ៉ាងខ្លាំងទៅលើដំណាំនៅក្នុងតំបន់នេះ។

យោងតាមរបាយការណ៍មន្ទីរកសិកម្ម ឆ្នាំ២០១២   បានឱ្យដឹងថា  ភាពរំាងស្ងួតបានកើត
ឡើងខ្ពស់ដល់ ៥៦%  នៅក្នុងទ្វីបអាមេរិក   ហើយមានដំណាំ  និងសត្វពាហនៈជាច្រើន
កំពុងតែត្រូវទឹកជាចាំបាច់។

អ្នកគ្រប់គ្រងគ្រោះរាំងស្ងួតបានកត់សំគាល់ថា ភាពរំាងស្ងួតបានធ្វើប៉ះពាល់ដល់ការផ្គត់
ផ្គង់ស្បៀងអាហារ  ដូចជា ពោត និងសណ្តែកសៀង  គឺមានចំនួនតិច ២២% ដោយសារ
តែខ្វះទឹក៕

ដោយ៖ វណ្ណៈ
ប្រភព៖ usnews.msnbc


Tags: US Disaster