CamNews

ប្លែកៗ 

ហួសចិត្ត ! បុរស​ម្នាក់​ព្រម​ទិញ iPhone សេរ៊ី​ថ្មី តាម​អនឡាញ​ទៅ​ដល់​ផ្ទះ បើក​មើល​ឃើញ​តែ​ដុំ​បាយ​...

(កាណាដា)៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលមែន ដែលបុរសម្នាក់បានផ្សាយលក់ ទូរស័ព្ទ iPhone សេរ៊ីថ្មីនៅលើគេហទំព័រមួយ តែបែរជាធ្វើឲ្យអ្នកទិញខកចិត្ត យ៉ាងខ្លាំង ព្រោះអ្វីដែលមានក្នុងប្រអប់ iPhone មិនមែនជាទូរស័ព្ទឡើយ បែរជាដុំបាយទៅវិញ។

ហេតុការណ៍នេះ កើតនៅរដ្ឋ Toronto ប្រទេសកាណាដា ជនសង្ស័យមាន អាយុ២១ឆ្នាំឈ្មោះ Gyimah Andrews Boateng ត្រូវបានប៉ូលីសចាប់ខ្លួនដោយ ចោទប្រកាន់ពី​បទបោកប្រាស់ បន្ទាប់ពីមានបុរសអាយុ២០ឆ្នាំ ជាអតិចិជនរបស់ Boateng ប្តឹងពីរឿងនេះ ព្រោះពេលគេព្រមទិញទូរស័ព្ទ ពី Boateng រួចហើយក៏ប្រគល់ប្រាក់ ទៅឲ្យជននេះ តែទៅដល់ផ្ទះ ទើបបើកប្រអប់មើល ស្រាប់តែខ្លួន​មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែគ្មាន iPhone ក្នុងប្រអប់ទេ តែវាគឺជាដុំបាយទៅវិញ ធ្វើឲ្យអ្នកទិញរូបនេះខកចិត្ត មិនស្ទើរឡើយ។

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Hot news Argentina Unbelievable new Breaking news