CamNews

តារា 

ទីបំផុត Beyonce បង្ហាញ​មុខ​កូន​ភ្លោះ​របស់​នាង​ហើយ

Beyonce បាន​ចែក​រំលែក​រូបថត​ដំបូង​បង្អស់​របស់​នាង និង​កូន​ភ្លោះ ដើម្បី​អបអរ​គម្រប់​ខួប​មួយ​ខែ​របស់​ពួក​គេ។

តារាចម្រៀង​សហរដ្ឋ​អាមេរិក​រូប​នេះ​ ​បញ្ជាក់ថា កូនភ្លោះ​នោះ​មាន​ឈ្មោះ​ថា Sir Carter និង Rumi ដែល​មាន​ពាក្យ​លេចឮថា នាង​នឹង​ស្វាមី Jay-Z បានចុះ trademark សម្រាប់​ឈ្មោះ​ទាំងពីរ​នោះ។

ក្នុង​រូបភាព​នោះ យើង​ឃើញ​អ្នក​នាង​ Beyonce ឈរ​បី​កូន​ភ្លោះ​ ដែល​ក្រង​ដោយ​ក្រណាត់​ផ្កា​ពណ៌​ស្វាយ ជាមួយ​នឹង​ស្បៃ​ពណ៌​ផ្ទៃ​មេឃ។ ក្នុង​រយៈពេល​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ រូប​ថត​នោះ​ត្រូវ​បាន​គេ​ «LIKE» ច្រើន​ជាង ២​លាន។



តារាចម្រៀង Beyonce និង​តារាចម្រៀង​រ៉េប Jay-Z ក៏​មាន​កូន​ស្រី​អាយុ​ប្រាំ​ឆ្នាំ ឈ្មោះ Blue Ivy ផ​ងដែរ។

គួរបញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​កុម្ភះ​កន្លង​ទៅ Beyonce ក៏​ធ្លាប់​បង្ហោះ​រូបកំពុង​ពរ ពោះ​របស់​នាង ដែល​ក្លាយ​ទៅជា​រូប​ មាន​គេ ​ «LIKE» ច្រើន​បំផុត​ក្នុង​ Instagram។





ប្រែសម្រួល៖ High

ប្រភព៖ BBC


Tags: Beyonce Singer