កំសាន្ត ៖ តារាសម្តែងស្រី នាង Kimberly បានទិញនាឡិកាជូនមិត្តប្រុសក្នុងដំណើរកំសាន្តក្នុងព្រៃកាលពីពេលថ្មីៗនេះ ដើម្បីទុកជាកាដូគំរប់ខួបស្នេហ៍ ៤ ឆ្នាំរបស់ពួកគេ ។ មិត្តស្រីលោក Mark prin និយាយថា កាដូនោះមិនថ្លៃទេ តម្លៃជាង ១០,០០០ បាត ប៉ុណ្ណោះ ។
ត្រលប់មកវិញ នៅក្នុងថ្ងៃគំរប់ខួបស្នេហ៍រយៈពេល ៤ ឆ្នាំ តួស្រីក្នុងរឿង "ស្អប់ព្រោះស្រលាញ់" ក៏ទទួលបានគ្រឿងអល្កងារម៉ាកល្បីពីមិត្តប្រុស ហើយនៅពេលដែលនាងឃើញរបស់ទាំងអស់នោះ នាងក៏ភ្ញាក់ផ្អើលខ្លាំងណាស់ដែរ ។
អ្វីដែលកាន់តែពិសេសនោះគឺ តារាស្រីវ័យ ២៥ ឆ្នាំរូបនេះ បង្ហើបប្រាប់ថា ចង់ពាក់រ៉ូបមង្គលការ ប៉ុន្តែអាស្រ័យទៅតាមពេលវេលានៅថ្ងៃអនាគតសិនថា តើមានអ្វីប្រែប្រួល ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ Banterng daily