CamNews

តារា 

តើតារាចម្រៀង Taylor swift បានឈ្នះអាល់ប៉ុមអ្វីប្រចាំឆ្នាំ? ខណៈ អោប ពាន ៣ អរស្ទើរហោះ នៅ Grammy 2016

ព័ត៍មានកំសាន្ត ៖ 1989 អាល់ប៊ុមចម្រៀង Taylor Swift បានឈ្នះពានរង្វាន់ Album of the year ពី Grammy Awards 2016 នាទីក្រុង Los Angeles សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា តារាចម្រៀងស្រីល្បី ឈ្មោះរូបនេះ គឺជាតារាចម្រៀងស្រីដំបូង​ ដែលទទួលបានពានរង្វាន់ដល់ទៅ ២ ។ ច្រើនជាងនេះទៅ ទៀត បទចម្រៀង Bad Blood ក៏បានធ្វើអោយនាងឈ្នះពានរង្វាន់ pop vocal album ល្អបំផុត និង music video ល្អបំផុត ដូចគ្នាដែរ។


ផ្ទុយទៅវិញ តារាចម្រៀង រ៉េប Kendrick Lamar ជាបេក្ខភាពឈ្នះពានរង្វាន់ច្រើនជាងគេ នៅយប់នោះ ពោលឈ្នះពានរង្វាន់ ដល់ទៅ ៥ ។ ប្រភពបញ្ជាក់ឲ្យដឹងថា តារាចម្រៀងអង់គ្លេស លោក Ed Shee- ran បានឈ្នះរង្វាន់ដល់ទៅ ២ ជាលើកដំបូងរបស់លោក ទទួលបាន ពី Grammy Awards តួយ៉ាងបទ Thinking Out Loud ដែលបានជួយអោយគាត់លើកពានរង្វាន់ song of the year និង best pop solo performance ៕



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ BBC


Tags: Taylor swift Rapper Kendrick Lamar Ed Sheeran.